ល្អដែរ ឫទេ? សង្វៀន KKIF ប្រកាសមិនបន្តយកកីឡាករមកពីផ្ទះលេខ២សម្រាប់ចុងសប្តាហ៍នេះក្រុងព្រះសីហនុ
ប្រូម៉ូទ័រប្រចាំកម្មវិធី Cambodia Kun Khmer KKIF ប្រម៉ូទរលោក សំណព្វបានប្រកាសថា សង្វៀនរបស់លោកនៅសប្តាហ៍នេះនិងបន្តមិនយកកីឡាករមកពីប្រទេសថៃឡើយ ដែលបងប្អូនស្គាល់ថា ជាផ្ទះលេខ២តែម្តង។ នេះជាសប្តាហ៍ទី២ហើយដែលសង្វៀន KKIF សម្រេចចិត្តមិនយកកីឡាករមកពីប្រទេសថៃទៀតតែ បន្ទាប់ពីមានរឿងរ៉ាវប៉ះទង្គិចរវាងអ្នកគាំទ្រ និងអ្នកគាំទ្រ តាំងពីការប្រកួតរបស់ បឺត សង្ឃឹម នៅប្រទេសអូស្ត្រាលី និងការដកឈ្មោះ អេលីតសាន់ គុនខ្មែរ ពី Thai Fight កាលពីខែមុន។
នៅសប្តាហ៏នេះសង្វៀន KKIF មានកីឡាករម៉ាឡេស៊ី២រូប ម៉ារ៉ុក១រូប ហ្សកហ្សី១រូប រុស្សី១រូប និងអូប៊ែគីស្តង់១រូបត្រូវប្រកួតនៅក្រុងព្រះសីហនុនៅថ្ងៃទី ៩ ខែមិនា ឆ្នាំ២០២៤។
លោក សំណព្វ បានបង្ហោះនៅលើគណនីបណ្តាញសង្គម Facebook របស់លោក នៅថ្ងៃទី០៤ខែមីនាឆ្នាំ២០២៤នេះ ថា ៖ «Cambodia Kun Khmer KKIF សប្តាហ៍នេះនៅខេត្តព្រះសីហនុ អត់មានផ្ទះលេខ២ទេ!!!!»