មកស្គាល់បេក្ខភាពកីឡាករប្រដាល់ទាំង ៥រូបដែលត្រៀមប្រកួតនៅប្រទេសបារាំងនាពេលខាងមុខនេះ
កីឡាករលំដាប់អ្នកប្រដាល់គុនខ្មែរទាំង ៥រូបនឹងត្រូវធ្វើដំណើរទៅប្រកួតនៅប្រទេសបារាំងនាខែមិថុនា ឆ្នាំ២០២៤ ហើយអ្នកដែលខំឈ្មួសឈ្មុលក្នុងការវែកផ្លូវរកវិធីនាំគុនខ្មែរទៅកាន់ប្រទេសបារាំងគឺលោកសឿ វណ្ណៈ ស្ថាបនិក Haha Super Fight ហើយក្នុងនោះក៏មានការជួយជ្រោមជ្រែងពីសហពន្ធ័ប្រដាល់គុនខ្មែរផងដែរ។
ជាកាពិតណាស់តាមការគ្រោង ការប្រកួតគុនខ្មែរអន្តរជាតិមាន ២កម្មវិធីនៅប្រទេសបារាំងគឺនៅថ្ងៃទី១ ខែមិថុនា និងនៅថ្ងៃទី២៧ ខែមិថុនា ដែលកីឡាករគុនខ្មែរច្រើនរូបត្រូវធ្វើដំណើរទៅប្រកួតនៅតំបន់អឺរ៉ុប។ អត្តពលិកគុនខ្មែរ ៥រូបដែលត្រូវទៅប្រកួតនៅបារាំង។
គិតត្រឹមថ្ងៃទី២ ខែមីនានេះ កីឡាករកម្ពុជា ៥រូបរួមមាន៖
១. ម្ចាស់មេដាយមាសស៊ីហ្គេម ឃីម បូរ៉ាដែលទើបតែយកឈ្នះរិតធិយ៉ាយុទ្ធ រីនអុប៊ុន
២. ម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចិត្រានឹងត្រូវប្រកួតជាមួយនឹង Khorshid Dvand នៅថ្ងៃនេះ
៣. ម្ចាស់មេដាយមាសស៊ីហ្គេម លន បញ្ញាដែលទើបតែយកឈ្នះ Omar Bathily ដោយពីន្ទុ
៤. ម្ចាស់មេដាយមាសស៊ីហ្គេម ព្រំ សំណាងបានយកឈ្នះលើកីឡាករមីយ៉ាន់ម៉ា ទុនទុន មីង ដែលជាអតីតដៃគូក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ដោយពិន្ទុ
៥. ម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវណ្ណថង នឹងត្រូវប្រកួតជាមួយនឹង អូសចាន់ អេកមីដូវនៅថ្ងៃនេះ