អបអរសាទរ! អ្នកលេងគុនខ្មែរឈឿង ល្វៃបានឈ្នះខ្សែក្រវាត់កម្រិតពិភពលោកនៅហុងកុង

ម្ចាស់មេដៃ Sea Game 2023 ​ឈឿង ល្វៃ បាន​ក្លាយ​ជា​ម្ចាស់​​​ខ្សែ​ក្រវាត់​ម៉ាតុង​កម្រិត​ពិភពលោក World Super-4 Championship បន្ទាប់​ពី​បាន​យក​ឈ្នះ​ដៃ​គូទាំង ​២​នាក់​ជាប់​គ្នា​នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិនកាលពីយប់មិញនេះ។

ការប្រកួតនៅ​ជុំ​ទី១ អ្នកប្រដាល់​គុន​ខ្មែរ ឈឿង ល្វៃ បាន​ផ្តួល​កីឡាករ​ថៃ Fahsang តាម​រយៈ​ជង្គង់ និង​កែង​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១តែម្តង​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​កីឡាករ​អាល្លឺម៉ង់​ Elysee Kochiese ដែល​បាន​យក​ឈ្នះ​កីឡាករ​លីប៊ី Lamin Souayah ដោយ​ពិន្ទុ​នៅ​ជុំ​ទី១។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ឈឿង ល្វៃ នៅ​តែ​ធ្វើ​បាន​ល្អបន្ថែម​ទៀត​ដោយ​បាន​ឈ្នះ​​កីឡាករ​អាល្លឺម៉ង់ Elysee Kochiese ដោយ​ពិន្ទុ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ World Super-4 Championship កម្រិត​ពិភព​លោក។ នេះ​ជា​ខ្សែ​ក្រវាត់​ទី១​ដែល​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាន​ឈ្នះ​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ជា​កីឡាករ​គុន​ខ្មែរ​ទី១​បាន​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​លើ​ទឹក​ដី​ហុង​កុង ប្រទេស​ចិន។

 

អត្ថបទដែលជាប់ទាក់ទង