Xavi ប្រាប់តារា Barcelona រូបនេះឱ្យត្រៀមខ្លួនចាកចេញពីក្រុមអោយហើយទៅ

អ្នកចាត់ការក្លឹប Barcelona លោក Xavi បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ Jordi Alba ថាខ្សែការពារឆ្វេងរូបនេះមិនមានកន្លែងនៅក្នុងផែនការអនាគតរបស់គាត់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Catalonian El Nacional ។

កីឡាករវ័យ 34 ឆ្នាំរូបនេះចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ តាំងពីក្នុងឆ្នាំ 2012 ។ ហើយគាត់បានឈ្នះពានរង្វាន់សំខាន់ៗជាច្រើនដូចជា UEFA Champions League ១ដង និង La Liga ៥ដង ជាមួយ Barcelona ។

ទន្ទឹមនឹងនោះ Alba កិច្ចសន្យារបស់គាត់ផុតកំណត់ក្នុងខែមិថុនា ឆ្នាំ 2024 ហើយ Xavi បានប្រាប់អតីតកីឡាករ Valencia ថាទម្រង់លេងរបស់គាត់នឹងបន្តធ្លាក់ចុះនៅរដូវកាលក្រោយ ដូច្នេះគាត់ត្រូវត្រៀមខ្លួនចេញពីក្លិបអោយហើយទៅ ។ តែត្រូវមើលថាតើ Alba នឹងយល់ព្រមចាកចេញពី Barcelona នៅរដូវក្តៅនេះដែរឬទេ ខណៈគាត់អាចបញ្ចប់កិច្ចសន្យា ឬកាត់បន្ថយប្រាក់ខែរបស់គាត់ បើសិនគាត់ចង់បន្តស្នាក់នៅទីនេះ ។

អត្ថបទដែលជាប់ទាក់ទង