តារាឆ្នើម Man City ត្រៀមខ្លួនរួចរាល់ដើម្បីផ្លាស់ទៅ Barcelona

Ilkay Gundogan តារាឆ្នើមរបស់ក្រុម Manchester City ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់ ។

កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះត្រូវបានអោយដឹងថា នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួនចាប់ពីថ្ងៃទី 1 ខែកក្កដាឆ្នាំនេះដោយបានបដិសេធ មិនបន្តលក្ខខណ្ឌរបស់គាត់ជាមួយ Man City ។

យោងតាមសារព័ត៌មានអេស្ប៉ាញ El Nacional បានឲ្យដឹងថា Gundogan ចង់ផ្លាស់ទៅ Barcelona ដែលកំពុងសម្លឹងរកអ្នកជំនួស Sergio Busquets ដែលចាកចេញ។
Gundogan បានចូលរួមជាមួយ City ក្នុងឆ្នាំ 2016 ពី Borussia Dortmund លើការផ្ទេរប្រាក់ 20 លានផោន ហើយបានក្លាយជាតួអង្គសំខាន់នៅក្នុងក្រុមរបស់ពួកគេតាំងពីពេលនោះមក។ ក្នុងការប្រកួតចំនួន 299 គាត់បានស៊ុតបញ្ចូលទីបាន 56 គ្រាប់ និង assist 39 ដង ខណៈដែលគាត់ជួយក្រុមឱ្យឈ្នះពានចំនួន 11 រួមទាំង 4 នៅ Premier League ។

អត្ថបទដែលជាប់ទាក់ទង