ចិត្តធំណាស់! Man United ផ្ដល់ប្រាក់ពលកម្មកីឡាកររូបនេះគុណនិងបី

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា នឹងដំឡើងប្រាក់ឈ្នួលដល់កីឡាករ Lisandro Martinez គុណនិងបីដងនៅរដូវកាលក្រោយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមកាសែត Daily Star បានឲ្យដឹងថា ក្រុមបិសាចក្រហម បានផ្តល់កិច្ចសន្យារមួយដល់ Martinez ដែលពួកគេមានបំណងចង់បង្កើនប្រាក់ពលកម្មដល់ខ្សែការពាររូបនេះបន្ថែមទៀត ពី ៥០,០០០ ផោនក្នុងមួយសប្តាហ៍ទៅជា ១៥០,០០០ ផោនក្នុងមួយសប្តាហ៍ ដោយសារការបង្ហាញទម្រង់លេងយ៉ាងល្អរបស់គេ។

គួរបញ្ជាក់ថា កីឡាករវ័យ ២៥ ឆ្នាំ បានបង្ហាញខ្លួនជាខ្សែការពារកណ្តាលដ៏ល្អបំផុតម្នាក់ នៅក្នុងក្របខ័ណ្ឌ Premier League ក្រោយក្លិប Ajax ផ្ទេររូបគេមកកាន់ទឹកដី Old Trafford ក្នុងតម្លៃប្រហែល ៥៦លានផោនកាលពីរដូវក្តៅមុន៕

អត្ថបទដែលជាប់ទាក់ទង