អីយ៉ាស់! មានតំរុយហើយ កីឡាករម្នាក់នេះនិងមកកាន់ទឹកដី Old Trafford

ក្លិប Manchester United កំពុងដាក់គោលដៅធំបំផុតមួយ ដើម្បីនាំយកកីឡាករ Kim Min-jae មកចូលរួមក្រុមឲ្យបាននៅរដូវក្ដៅខាងមុខនេះ។ បច្ចុប្បន្នខ្សែការពារដែលមានភាពលេចធ្លោខ្លាំងនៅ Napoli បានធ្វើឲ្យក្លិបជាច្រើននៅតំបន់អ៊ឺរ៉ុបកំពុងមានការចារម្មណ៍ចំពោះរូបគេជាខ្លាំង ជាក់ស្ដែងថ្មីៗមានសារព័ត៌មានធំៗ បានចុះផ្សាយអំពី ការប្រជែងគ្នាដើម្បីដណ្ដើមយកកីឡាករកូរ៉េនេះជាច្រើន។

ខណៈតម្លៃផ្ដាច់កុងត្រារបស់ Min-jae គឺត្រឹមតែ ៥០លានផោនប៉ុណ្ណោះ ជាមួយគ្នានេះ បើយោងតាមសារព័ត៌មានប្រទេស អ៊ីតាលី បានឲ្យដឹងថា កីឡាករវ័យ ២៦ឆ្នាំរូបនេះ ហាក់មានទំនោលទៅលើក្លិបបិសាចក្រហមជាងក្លិបណាៗទាំងអស់។

គួរបញ្ជាក់ថា Kim Min-jae បានបង្ហាញខ្លួន ៤៣លើកក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមNapoli នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួនពីរដង៕

អត្ថបទដែលជាប់ទាក់ទង