Pique បដិសេធ​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​​ការ​អបអរ​ការ​ឈ្នះ​ពាន La Liga របស់ Barcelona

កីឡាករ Gerard Pique ត្រូវបានគេរាយការណ៍ថាបានច្រានចោលការអញ្ជើញរបស់ក្លិប Barcelona ដើម្បីទៅអបអរការឈ្នះពានរង្វាន់ La Liga នៅតាមដងផ្លូវក្នុងទីក្រុងកាលពីថ្ងៃចន្ទ ទី១៥ ឧសភា។ ក្រុមអ្នកមានបុណ្យ បានឈ្នះជើងឯកលីគដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Xavi Hernandez ជាមួយនឹងជ័យជម្នះ ៤-២ លើគូប្រជែងក្នុងស្រុកក្រុម Espanyol កាលពីថ្ងៃអាទិត្យ ទី១៤ ឧសភា។ដោយពួកគេ​បាន​អបអរ​ជ័យជម្នះ​ជាមួយ​នឹង​អ្នក​គាំទ្រ​​ តាមរយៈ​ក្បួន​ដង្ហែរ​រថយន្តក្រុង​នៅថ្ងៃបន្ទាប់។

យោងតាមគេហទំព័រ ​​Mirror បានឲ្យដឹងថា Pique ត្រូវបានអញ្ជើញឱ្យចូលរួមជាមួយអតីតមិត្តរួមក្រុម ប៉ុន្តែរូបគេបានបដិសេធសំណើរមួយនេះរបស់ក្លិប។ យ៉ាងណា ប្រធានក្លិបលោក Joan Laporta និងគ្រូបង្វឹកលោក Xavi Hernandez បានចេញសាលក្រមលើតួនាទីរបស់ខ្សែការពាររូបនេះក្នុងក្រុមដែលជួយឲ្យ Barcelona ឈ្នះពានលីគកំពូលអេស៉្បាញនៅរដូវកាលនេះ ទោះបីជារូបគេបង្ហាញខ្លួនបានតែ ៦ប្រកួតក៏ដោយនៅតែលោក Laporta ចាត់ទុក Pique ជាអ្នករួមចំណែកក្នុងការទទួលបានជោគជ័យមួយនេះ។

គួរបញ្ជាក់ថា កីឡាករសញ្ជាតិអេស្ប៉ាញបានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់កាលពីខែវិច្ឆិកា ដោយបានលុបចោលកិច្ចសន្យាលេងបន្តនៅទឹកដី Camp Nou៕

អត្ថបទដែលជាប់ទាក់ទង