Marcel Sabitzer នឹងអវត្តមានពេញមួយរដូវកាល ដោយសារបញ្ហាមួយនេះ

ខ្សែបម្រើរបស់ក្លិបបិសាចក្រហម Manchester United កីទ្បាករ Marcel Sabitzer នឹងអវត្តមានពេញមួយរដូវកាល ដោយសាររបួសជង្គង់។ កីទ្បាករសញ្ជាតិអូទ្រីសរូបនេះ បានបង្ហាញខ្លួនឱ្យ Man United ១៨ប្រកួត និងរកបាន ៣គ្រាប់ ចាប់តាំងពីផ្លាស់មកកាន់ Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Bayern Munich កាលពីខែមករាកន្លងទៅ។

Marcel Sabitzer ដែលមានវ័យ ២៩ ឆ្នាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យ United ឈ្នះពានរង្វាន់ Carabao Cup និងទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ FA ដែលត្រូវលេងជាមួយនឹងក្លិប​ Manchester City នាខែមិថុនា ខាងមុខនេះ។ Sabitzer បានបង្ហាញខ្លួនឱ្យ United លើកចុងក្រោយ អំទ្បុងពេលការប្រកួតលីគដែលក្លិប Manchester United បានចាញ់ក្លិប West Ham ដោយបញ្ចប់លទ្ធផល ១-០ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

គួរបញ្ជាក់ថា Sabitzer នឹងខកខានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup និង Premier League ដែលក្លិបយក្សអង់គ្លេសមួយនេះត្រូវប្រកួតតទល់នឹងក្លិប Manchester City, Chelsea និង​ Fulham ជាដើម។

អត្ថបទដែលជាប់ទាក់ទង