កីឡាករធំៗបំផុតចំនួន ៥រូបដែលនឹងក្លាយជាកីឡាករដែលផ្ទេរឥតគិតថ្លៃ នៅចុងបញ្ចប់នៃរដូវកាលនេះ

ទីផ្សារដោះដូរកីឡាកររដូវក្តៅជិតមកដល់ហើយ មានកីឡាករធំៗ ចំនួន ៥រូបក្លាយជាកីឡាករឥតគិតថ្លៃក្នុងការផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះ។

ទី៥, កីឡាករ Roberto Firmino (Liverpool)
អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បានបញ្ជាក់កាលពីខែមីនាថា Roberto Firmino នឹងចាកចេញពីក្លិបក្នុងនាមជាកីឡាករឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ។

ទី៤, កីឡាករ Milan Skriniar (Inter Milan)
កីឡាករ Milan Skriniar ធ្លាប់បានបញ្ជាក់ពីអនាគតរបស់ខ្លួនថា រូបគេនិងមិនបន្តកុងត្រាជា Inter Milan ឡើយ ហើយកិច្ចសន្យាក៏ត្រូវផុតកំណត់នៅរដូវក្ដៅនេះ។

ទី៣, កីឡាករ Sergio Ramos (Paris Saint-Germain)
កីឡាករ Sergio Ramos គឺជាខ្សែការពារដែលល្អបំផុតមួយនៅលើពិភពលោក ហើយគេមានបទពិសោធន៍ជាច្រើន យ៉ាងណា Ramos ជាមួយ PSG នឹងផុតកំណត់កុងត្រា នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 ហើយក៏មានទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីកិច្ចសន្យាថ្មីដែរ។

ទី២, កីឡាករ Ilkay Gundogan (Manchester City)
បើ​យោង​តាមគេហទំព័រ The Athletic បានឲ្យដឹងថា Manchester City បានពិភាក្សាជាមួយអ្នកតំណាងរបស់ Gundogan អំពីកិច្ចសន្យាថ្មី ប៉ុន្តែសមីខ្លួនមិនទាន់បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីនោះទេ ហើយមានការរំពឹងទុកថាគាត់អាចចាកចេញពីក្លឹបដោយមិនគិតថ្លៃផ្ទេរនៅរដូវក្តៅនេះ។

ទី១, កីឡាករ Lionel Messi (Paris Saint-Germain)
បច្ចុប្បន្នកីឡាករ Lionel Messi កំពុងត្រូវបានអ្នកគាំទ្រក្រុម PSG ជាច្រើនបង្ហាញពីការមិនពេញចិត្តចំពោះរូបគេ ចំពោះកិច្ចសន្យាជាមួយក្លិប Messi និងផុតកំណត់នៅរដូវកាលនេះ ជាក់ស្ដែងយោងតាមសារព័ត៍មានជាច្រើនបានចុះផ្សាយថា ក្លិប Paris Saint-Germain ទំនងជាមិនបន្តកុងត្រាថ្មីដល់កីឡាកររូបនេះឡើយ ដែលអាចធ្វើឲ្យគេក្លាយជាកីឡាករឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ៕

អត្ថបទដែលជាប់ទាក់ទង