អតីត​ខ្សែប្រយុទ្ធ Liverpool កំពុងត្រៀមផ្លាស់​ទៅ Man United ក្នុង​រដូវ​ក្ដៅ​នេះហើយ

អតីតតារា Liverpool កីឡាករ Sadio Mane បានក្លាយជាជម្រើសផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Manchester United ចំពេលមានការអះអាងថាគាត់អាចចាកចេញពី Bayern Munich នេះបើយោងតាមសារព័តមាន ​​Sky Germany ។

Mane បានប្រែ​ខ្លួន​គាត់អោយក្លាយ​ជា​ខ្សែ​បម្រើ​ស្លាប​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​ អំឡុង​ពេល​ដែល​គាត់​មាន​ផ្លែផ្កា​រយៈពេល​ប្រាំមួយ​ឆ្នាំ​ជាមួយ Liverpool។ គាត់ស៊ុតបញ្ចូលទីបាន 120 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 48 លើកពីការបង្ហាញខ្លួន 269 ដងក្នុងការប្រកួតនានាសម្រាប់ក្រុមហង្សក្រហម។ ខ្សែប្រយុទ្ធរូបនេះក៏បានជួយក្រុមឈ្នះពានរង្វាន់ចំនួន 6 រួមទាំង Premier League និង UEFA Champions League ផងដែរ។ Mane ស៊ុតបញ្ចូលទីបាន 12 ដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 6 ដងក្នុងការប្រកួតចំនួន 37 លើកសម្រាប់ក្រុម Bayern ។

Manchester United ត្រូវ​បាន​គេ​ដឹងថា​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ តំបន់ប្រយុទ្ធរបស់​ពួក​គេ​ដោយ​មាន​ខ្សែ​ប្រយុទ្ធ​ថ្មី​​ដែល​គេ​ចង់​បាន។ ពួកគេក៏អាចចុះហត្ថលេខាលើខ្សែបម្រើស្លាប Sadio Mane ខណៈដែល Jadon Sancho និង Anthony Martial ត្រូវបានគេរាយការណ៍ថាប្រឈមមុខនិងអនាគតមិនច្បាស់លាស់នៅ Old Trafford ។

អត្ថបទដែលជាប់ទាក់ទង