ផ្ទុះការកោតសសើរជាច្រើនលើកកីឡាករ Man City ម្នាក់ថាលេងដូច Messi ក្នុងជំនួបប៉ះជាមួយ Real Madrid

អ្នក​គាំទ្រ​បាន​កោត​សរសើរខ្លាំងលើ ​តារា​ឆ្នើម​របស់​ក្រុម Manchester City កីឡាករ Bernardo Silva សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​របស់​គេ​ទល់​នឹង Real Madrid ខណៈ​មាន​អ្នកខ្លះ ​បាន​ប្រៀប​ធៀប​រូបគេ​ទៅ​នឹង Lionel Messi។

ជាការពិតណាស់ ខ្សែបម្រើវ័យ ២៨ឆ្នាំបានស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងជើងទីពីរនៃក្របខណ្ឌ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទឹកដី Etihad ដែលក្រុមមេឃខៀវ ទទួលបានជ័យជម្នះដោយលទ្ធផល ៤-០។ Silva បានបើកការស៊ុតបញ្ចូលទីអោយក្រុមម្ចាស់ផ្ទះនៅនាទីទី ២៣ និងគ្រាប់ទី២ នៅនាទីទី ៣៧។

យ៉ាងណាមិញ អ្នក​គាំទ្រ​ជាច្រើន បាន​កោត​សរសើរ​កីឡាករ​រូប​នេះ​ចំពោះ​ការ​បង្ហាញទម្រង់លេង​ដ៏​អស្ចារ្យ​ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម Twitter លើកឡើងថា៖
– Bernardo Silva គឺជា Lionel Messi របស់ Premier League ពិតប្រាកដ
– Bernardo Silva គឺជាគំរូនៃកីឡាករបាល់ទាត់ដ៏ធំមួយ។ សូមនៅទម្រង់បែបនេះជារៀងរហូត យើងស្រឡាញ់អ្នកខ្លាំងណាស់

គួរបញ្ជាក់ថា Bernardo Silva បានក្លាយជាកីឡាករទី ៣ដែលស៊ុតបញ្ចូលទីបានពីរគ្រាប់ប្រើរយៈពេលក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជាមួយក្រុម Real Madrid៕

អត្ថបទដែលជាប់ទាក់ទង