គ្រូបង្វឹកទាំង ៥ដែលធ្លាប់ចូលប្រកួត Champions League ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត

UEFA Champions League គឺ​ជា​ពាន​រង្វាន់​ដ៏​អស្ចារ្យ​របស់​អឺរ៉ុប។ អ្នកចាត់ការទូទៅរបស់ក្រុមនីមួយៗនៅបណ្ដាលលឺគកំពូលធំៗរបស់អ៊ឺរ៉ុប ក្នុងការប្រកួតក្របខ័ណ្ឌ Champions League មានឱកាសបង្ហាញសមត្ថភាពយុទ្ធសាស្ត្រ ជំនាញភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការជំរុញក្រុមរបស់ពួកគេឱ្យសម្រេចនូវភាពអស្ចារ្យនៅលើឆាកដ៏ធំបំផុតនៅក្នុងកីឡាបាល់ទាត់អ៊ឺរ៉ុប។

តោះទៅមើលអ្នកចាត់ការទាំង ៥រូប ដែលបានបង្វឹកការប្រកួត Champions League ច្រើនជាងគេ៖

៥, លោក Jose Mourinho ១៤៥ ប្រកួត៖

លោក Jose Mourinho ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​អ្នក​ចាត់​ការ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចាត់​ការ​ដែល​សម្រេច​បាន​សមិទ្ធិផលជាច្រើន​បំផុត ​ក្នុង​វិស័យ​បាល់ទាត់​ដោយ​បន្សល់​ទុក​នូវ​ការ​កត់​សម្គាល់​មិន​អាច​លុប​បាន​នៅ Champions League។ ដែលត្រូវបានគេ​ស្គាល់​ពី​ភាព​ប៉ិនប្រសប់​ខាង​កលល្បិច និង​សមត្ថភាព​ក្នុង​ការ​បណ្ដុះ​ស្មារតី​ឲ្យក្រុមទទួលបានជោគជ័យ។ ជ័យជម្នះលើកដំបូងរបស់លោក Mourinho ដឹកនាំក្រុម Porto ក្នុងឆ្នាំ 2004 នៅពេលដែលលោកបានដឹកនាំក្រុមមកពីលីគកំពូលព័រទុយហ្គាល់ ពីខ្សោយទៅរកជ័យជម្នះដែលមិនគួរឱ្យជឿ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានធ្វើម្តងទៀតនូវស្នាដៃនេះជាមួយនិងក្រុម Inter Milan ក្នុងឆ្នាំ 2010 ដោយរៀបចំយុទ្ធនាការដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ។

៤, លោក Pep Guardiola ១៥៩ ប្រកួត៖

ប្រសិនបើអ្នកមើលពីរបៀបដែល Manchester City ទម្លាក់ Real Madrid យ៉ាងអាម៉ាស់ក្នុងការប្រកួតជើងទី ២ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីថ្ងៃពុធ អ្នកប្រាកដជាជឿជាក់ថា លោកPep Guardiola គឺជាអ្នកមានបច្ចេកទេសដ៏ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់។ ក្នុងអំឡុងពេលកាន់តំណែងនៅ Barcelona លោកបានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់ Champions League ចំនួនពីរលើកក្នុងឆ្នាំ ២០០៩ និង ២០១១។

៣, លោក Arsene Wenger 178 ប្រកួត៖
លោក Arsene Wenger គឺជាឥស្សរជនដែលមានការគោរពខ្ពស់ក្នុងវិស័យបាល់ទាត់ ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងក្របខ័ណ្ឌ Champions League អំឡុងពេលដឹកនាំក្រុមកាំភ្លើងធំ Arsenal។ ក្នុងនាមជា គ្រូបង្វឹករបស់ក្រុម Arsenal លោក Wenger បានដឹកនាំក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០០៦ ដោយបង្ហាញពីភាពប៉ិនប្រសប់នៃកលល្បិច និងសមត្ថភាពក្នុងការចិញ្ចឹមបីបាច់ទេពកោសល្យកីឡាករវ័យក្មេងឲ្យរីកចម្រើនខ្លាំង។ ក្រោម​ការ​ដឹកនាំ​របស់​លោក Arsenal បាន​ជាប់​ជា​និច្ច​សម្រាប់ការប្រកួត Champions League និង​បាន​ឈាន​ដល់​វគ្គ​ជម្រុះ​ជា​ច្រើន​។

២, លោក Sir Alex Ferguson ១៩០ប្រកួត៖
លោក Sir Alex Ferguson គឺជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់។ លោក Ferguson បានដឹកនាំក្រុម Manchester United ឲ្យទទួលបានជ័យជម្នះដែលមិនអាចបំភ្លេចបាននៅក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប ដោយបានឈ្នះវានៅក្នុងឆ្នាំ ១៩៩៩ និងឆ្នាំ ២០០៨។ សមិទ្ធិផលរបស់លោកក្នុងក្របខ័ណ្ឌ Champions League រួមជាមួយនឹងភាពជោគជ័យដ៏មិនគួរឲ្យជឿរបស់គាត់ក្នុងប្រទេសផងនោះ បានធ្វើឱ្យគាត់ក្លាយជាអ្នកចាត់ការដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា។

១, លោក Carlo Ancelotti ១៩១ ប្រកួត៖
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឈ្នះពានរង្វាន់ Champions League រហូតដល់ទៅបួនដងក្នុងនាមជាអ្នកចាត់ការទូទៅ ពីរដងជាមួយក្រុម AC Milan ក្នុងឆ្នាំ ២០០៣ និង ២០០៧ និងពីរដងជាមួយ Real Madrid ក្នុង ២០១៤ និង ២០២២ ។ អាកប្បកិរិយាស្ងប់ស្ងាត់របស់លោក Ancelotti គួបផ្សំនឹងភាពស្ទាត់ជំនាញរបស់គាត់បានជួយឱ្យក្រុមរបស់គាត់មានភាពល្អប្រសើរលើកឆាកអឺរ៉ុប។លោក Carlo Ancelotti បានក្លាយជាគ្រូបង្វឹកដែលបានបង្វឹកក្នុងការប្រកួត Champions League ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ បច្ចុប្បន្នលោកកំពុងដឹកនាំក្រុម Real Madrid​ ដដែរ៕

អត្ថបទដែលជាប់ទាក់ទង