នៅពេល La Liga អនុម័តផែនការលទ្ធភាពហិរញ្ញវត្ថុរបស់ Barca ហើយអាចនិង Messi ត្រលប់មកវិញ
ក្លិប Barcelona និងខិតជិតការមានផែនការលទ្ធភាពហិរញ្ញវត្ថុរបស់ពួកគេដែលត្រូវបានអនុម័តដោយ La Liga មុនពេលទីផ្សាររដូវក្តៅខាងមុខ។ យោងតាមលោក Gerard Romero បានឲ្យដឹងថា ក្របខ័ណ្ឌ La Liga នឹងបើកភ្លើងខៀវលើផែនការនេះឆាប់ៗ ហើយផ្តល់ឱ្យពួកគេនូវដំណើរទៅមុខដើម្បីចាប់ផ្តើមការរៀបចំសម្រាប់ ការវិលត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធ Lionel Messi នៅរដូវកាលក្រោយ។
ក្រោយទទួលបានលទ្ធផលនៅថ្ងៃខាងមុខនេះ វាគឺស្ថិតលើក្រុមអ្នកមានបុណ្យ ដើម្បីចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ និងកំណត់ការផ្តល់ជូនរបស់ពួកគេទៅលើកីឡាករសញ្ជាតិក្នុងការត្រឡប់មកវិញ។បន្ទាប់ពីនោះ Messi នឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយថាតើរូបគេចង់ត្រលប់មកក្លិបចាស់វិញឬអត់។
គួរបញ្ជាក់ថា ក្រៅពី Lionel Messi ក្រុម Barcelona ក៏មានបំណងពង្រឹងផ្នែកផ្សេងទៀតនៃក្រុមរបស់ពួកគេ រួមទាំងខ្សែបម្រើផងដែរដូចជាកីឡាករ Joshua Kimmich និង Ilkay Gundogan ត្រូវបានគេរាយការណ៍ថាជាគោលដៅធំសម្រាប់នាំមកទឹកដី Camp Nou៕