អ្នកចាត់ការក្រុមដំរីសឹកថៃ U-22 សម្រេចចិត្តចុះចេញពីតំណែង ក្រោយដឹកនាំក្រុមទទួលបានត្រឹមមេដាយប្រាក់នៅស៊ីហ្គេម
អ្នកចាត់ការទូទៅក្រុមដឹរីសឹកថៃ U-២២ លោក Yuthana Yimkarun បានសម្រេចចិត្តចុះចេញពីតំណែង បន្ទាប់ពីបរាជ័យក្នុងការដណ្តើមេដាយមាស លើវិញ្ញសាបាល់ទាត់ផ្នែកបុរសអាយុក្រោម២២ឆ្នាំ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជានាពេលថ្មីៗនេះ ។
ការសម្រេចចិត្តរបស់លោក Yuthana Yimkarun ដែលជាអ្នកចាត់ការទូទៅក្រុមដឹរីសឹកថៃ U-២២ បន្ទាប់ពីក្រុមមួយនេះ បរាជ័យក្នុងការប្រជែងយកមេដាយមាសជាមួយក្រុមឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៥-២ កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ ។ ក្រុមជម្រើសជាតិថៃ U-22 ខកខានក្នុងការដណ្តើមមេដាយមាសជាលើកទី៣ ជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៧ មកម៉្លេះ ដែលគ្រានោះក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។
គួរជម្រាបថា ការប្រកួតដ៏តានតឹងរវាងក្រុមថៃ និងឥណ្ឌូណេស៊ី ត្រូវបានសហព័ន្ធកីទ្បាបាល់ទាត់អាស៊ី ឬ AFC បើកការស៊ើបអង្កេតលើករណីក្រុមកីទ្បាករ ជំនួយការគ្រូបង្វឹក និងមន្រ្តីជាប់ពាក់ព័ន្ធភាគីទាំងសងខាង មានជម្លោះដ៏ក្ដៅគគុកចំនួនពីរលើក នាអំទ្បុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ។ ដោយទ្បែក សមាគមកីទ្បាបាល់ទាត់ថៃ ក៏បានបើកការស៊ើបអង្កេតលើបញ្ហានេះជាបន្ទាន់ផងដែរ ដើម្បីស្វែងរកឱ្យឃើញការពិត និងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយគ្មានការលើកលែងចំពោះនរណាម្នាក់ ដែលបានបង្កឱ្យមានផលប៉ះពាល់ក្នុងឧបទ្ទវហេតុនោះឡើយ ខណៈក្រុមបាល់ទាត់ប្រទេសថៃ បានទទួលការរិះគន់ជាខ្លាំងពីសំណាក់អ្នកទស្សនាលើបណ្តាញសង្គម…៕