ពិតជាអស្ចារ្យ! បន្ទាប់ពីធ្វើរឿង ៥នេះលោក Mourinho ក្លាយជាគ្រូបង្វឹកដែលអស្ចារ្យជាងគេទាំងអស់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់(The Special One)

អ្នកចាត់ការដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺលោក Jose Mourinho បានដឹកនាំក្រុមឲ្យឈ្នះពានរង្វាន់អឺរ៉ុបជាងក្លឹប ៤ផ្សេងគ្នាៗ

១, ក្លិប Chelsea៖ លោក Jose Mourinho បានដឹកនាំក្រុមតោខៀវ Chelsea ចាប់តាំងពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ ដែលលោកបានជួយដល់ក្លិប Chelsea ឈ្នះជើងឯក Premier League លើកដំបូងក្នុងឆ្នាំ ២០០៥/២០០៦ បន្ទាប់ពីខកខានអស់រយៈពេលជាង ៥០ឆ្នាំ។

២, ក្លិប Inter Milan៖ លោក Jose Mourinho បានជួយឲ្យក្លិបនៅអ៊ីតាលីមួយនេះទទួលបានជើងឯក Champions League ជាលើកដំបូងក្នុងឆ្នាំ ២០០៩/២០១០ ក្រោយមិនដែលស្គាល់ពានមួយនេះអស់រយៈពេលជាង ៥០ឆ្នាំ ដោយលោកបានដឹកនាំក្រុម Inter Milan ក្នុងឆ្នាំ ២០០៨ ដល់ ២០១០។

៣, ក្លិប Real Madrid៖ ក្លិបស្ដេចសរ Real Madrid ត្រូវបានលោក Jose Mourinho ចូលកាន់តំណែងជាអ្នកចាត់ការទូទៅក្នុងអំឡុងឆ្នាំ ២០១០ ដល់ ២០១៣ រយៈពេលជាង ២ឆ្នាំលោកបានដឹកនាំក្រុមនៅអេស៉្បាញមួយនេះឈ្នះពានរង្វាន់ Copa del Rey បន្ទាប់ពីក្លិបនេះមិនធ្លាប់ឈ្នះអស់រយៈពេល ២២ឆ្នាំ។

៤, ក្លិប Manchester United៖ ក្លិបបិសាចក្រហមបានតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹកក្នុងឆ្នាំ ២០១៦ ក្នុងឆ្នាំដែលលោកចូលមកដឹកនាំក្រុម Manchester United បានទទួលនៅជើងឯងពានរង្វាន់ Europa League ដំបូងបន្ទាប់ពីខកខានជាង ៩ឆ្នាំ។

៥, ក្លិប AS Roma៖ ក្លិបនៅអ៊ីតាលីមួយនេះមិនធ្លាប់ស្គាល់រសជាតិពានអ្វីនៅឡើយទេ ប៉ុន្តែចាប់តាំងពីលោក Jose Mourinho ចូលកាន់តំណែងជាអ្នកចាត់ការទូទៅលោកបានដឹកនាំ Roma ឲ្យឈ្នះជើងឯកពានរង្វាន់ Conference League ក្នុងឆ្នាំដំបូង ហើយថ្មីនេះលោកក៏បានដឹក Roma ឲ្យឈានទៅដល់ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។

អត្ថបទដែលជាប់ទាក់ទង