Chelsea និង Man United កំពុងត្រៀម 69.5 លានផោនដើម្បីចុះហត្ថលេខាលើតារាឆ្នើមអាហ្សង់ទីនរូបនេះ

Inter Milan ត្រូវបានគេរាយការណ៍ថានឹងទាមទារ 69.5 លានផោនសម្រាប់ Lautaro Martinez ដែលជាគោលដៅ របស់ Chelsea និង Manchester United ។កីឡាករវ័យ 25 ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលមិនអាចខ្វះបានសម្រាប់ Inter ចាប់តាំងផ្លាសមកពីក្លិប Racing ក្នុងតម្លៃជាង 20 លានផោនក្នុងឆ្នាំ 2018 ។

 

យោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា Inter Milan មានឆន្ទៈថាសម្រាប់តម្លៃខ្លួនរបស់ Martinez គឺមិនក្រោម 69.5 លានផោននោះទេបើសិនជាមានក្លិបណាចង់បាន។
ទោះបីជាយ៉ាងណាក៏ដោយ នៅដើមសប្តាហ៍នេះ លោក Javier Zanetti អនុប្រធាន Inter Milan បាននិយាយថា៖

” ក្លឹបរបស់យើងមានការស្ទាក់ស្ទើរក្នុងការលក់ម្ចាស់ជើងឯក FIFA World Cup ឆ្នាំ 2022 រូបនេះ ។ Lautaro គឺជាផ្នែកមួយនៃដំណើរដ៏អស្ចារ្យរបស់យើង គាត់រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ គាត់គឺជាកីឡាករសំខាន់ម្នាក់ ដែលយើងចង់រក្សាសម្រាប់ពេលនេះ។ គាត់សប្បាយចិត្តនៅទីនេះ វាជាផ្ទះរបស់គាត់ ” ។

អត្ថបទដែលជាប់ទាក់ទង