ពិតជាអស្ចារ្យ! លោក Pep ក្លាយជាគ្រូបង្វឹកល្អបំផុតគ្រប់ពេល បន្ទាប់ពីបានឈ្នះពានលីគអ៊ឺរ៉ុប ៣ផ្សេងគ្នា

ជារឿយៗគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola ត្រូវបានគេចាត់ទុកថាជាអ្នកចាត់ការទូទៅល្អបំផុត ហើយលោកតែងតែទទួលបានសមិទ្ធិផលជាប្រវត្តិសាស្ត្រជាមួយក្លិប Manchester City។

ជាការពិតណាស់ ការចាញ់របស់ Arsenal លើកក្រុម Nottingham Forest កាលពីថ្ងៃសៅរ៍បានធានាថាក្រុមមេឃខៀវនឹងឈ្នះជើងឯក Premier League ជាស្ថាពរទោះជានៅសល់ការប្រកួតក៏ដោយ ហើយពាននេះលោក Pep នាំយកបីលើកជាប់ៗគ្នាសម្រាប់ Man City ។ យ៉ាងណា ពេលនេះគ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ចំនួន ៥លើកហើយក្នុងរយៈពេល ៦រដូវកាលចុងក្រោយនៅទឹកដីអង់គ្លេស បន្ថែមពីលើនេះលោកក៏ធ្លាប់នាំយកពានរង្វាន់លីគជូនក្លិប Barcelona និង Bayern Munich ផងដែរ។
ខាងក្រោយនេះជា ក្លិបដែលលោក Pep Guardiola បានដឹកនាំឲ្យទទួលបានពានរង្វាន់លីគកំពូលអ៊ឺរ៉ុប ​៣ផ្សេងគ្នា៖

១, ក្លិប Barcelona (La Liga)៖ ២០០៨/២០០៩, ២០០៩/២០១០, ២០១០/២០១១

២, ក្លិប Bayern Munich (Bundesliga)៖ ២០១៣/២០១៤, ២០១៤/២០១៥, ២០១៥/២០១៦

៣, ក្លិប Manchester City (Premier League)៖ ២០១៧/២០១៨, ២០១៨/២០១៩, ២០២០/២០២១, ២០២១/២០២២, ២០២២/២០២៣៕

អត្ថបទដែលជាប់ទាក់ទង