Legend របស់ Arsenal មានអារម្មណ៍ថា Arsenal គួរតែនាំយកខ្សែប្រយុទ្ធថ្មីក្រោយបរាជ័យ យ៉ាងអាម៉ាស់កាលពីយប់មិញ

បន្ទាប់ពី Arsenal ត្រូវបានចាញ់ 1-0 ដោយ Nottingham Forest ក្នុងការប្រកួត Premier League កាលពីយបមិញលោក Ian Wright បានចង្អុលបង្ហាញថាក្រុមកាំភ្លើងធំត្រូវការលេខប្រាំបួនថ្មីជំនួស Gabriel Jesus ។

ក្រុមកាំភ្លើងធំបានចំណាយ 45 លានផោនលើ Jesus នៅរដូវក្តៅដើម្បីចុះហត្ថលេខាគាត់ពី Manchester City ។ ខណៈពេលដែលកីឡាករប្រេស៊ីលមានការចាប់ផ្តើមយ៉ាងគួរអោយកត់សម្គាល់នៅទឹកដី Emirates ប៉ុន្តែភាពលេចធ្លោរបស់គាត់ ក៏រលាយបាត់ទៅតាមពេលវេលាផងដែរ ដោយសារបញ្ហារបួសមួយរយៈ ។
ក្នុង 32 ប្រកួត Jesus ស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងបានបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន 7 ដងនៅរដូវកាលនេះ ។

លោក Wright ជឿជាក់ថាក្រុមរបស់លោក Mikel Arteta ត្រូវការម្ចាស់អាវលេខ 9 ថ្មី។ និយាយទៅកាន់ផលិតកម្ម Premier League បន្ទាប់ពីការប្រកួត Forest គាត់បាននិយាយ៖

“ខ្ញុំ​គិត​ថា​អ្វី​ដែល​វា​បាន​បង្ហាញ​ក្នុង​ការ​ប្រកួត​បួន​ទៅ​ប្រាំ​លើក​ចុង​ក្រោយ​នេះ​គឺ​វា​លំបាក​ប៉ុណ្ណា​ក្នុង​ការ​ដេញ​តាម​ពី​ក្រោយ​ Man City។ ប៉ុន្តែអ្នកត្រូវការក្រុមដើម្បីអាចធ្វើវាបាន។ ថ្ងៃនេះអ្នកបានឃើញ។ Arsenal ត្រូវការ​អ្វី​ដែល​ខុស​គ្នា ប្រហែល​ជា​លេខ​ប្រាំបួន។ “

អត្ថបទដែលជាប់ទាក់ទង