ក្ដៅៗ Ronaldo ចិញ្ចឹមចិត្តចង់ចាកចេញពីទឹកដីអារ៉ាប់

តារាឆ្នើម Cristiano Ronaldo ទើបតែស៊ុតបញ្ចូលទី ១គ្រាប់ទល់និងក្រុម Al Shabab ជួយឲ្យ Al Nassr ទទួលបានបីពិន្ទុឈរនៅលេខរៀងទីលីគកំពូល Saudi Pro League របស់អារ៉ាប៊ីសាអូឌីត។ យោងតាមរបាយការណ៍មួយបានឲ្យដឹងថា Ronaldo ហាក់ចង់ចាកចេញពីទឹកដីអារ៉ាប់វិលត្រលប់ទៅកាន់ទ្វីបអ៊ឺរ៉ុបវិញម្ដង។

បើតាមគេហទំព័រ MundoDeportivo បានចុះផ្សាយថា ខ្សែប្រយុទ្ធ ៣៨ឆ្នាំមានចិត្តចង់ចាកចេញពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយគិតថាការរៀបចំនិងហេដ្ឋារចនាសម្ព័ន្ធ​រស់នៅក្នុងសង្គមនៅមានកម្រិតនៅឡើយ ហើយរូបគេ គិតថានៅទ្វីបអ៊ឺរ៉ុបឫមិនទ្វីបអ៊ឺរ៉ុបឲ្យតែក្រៅពីក្រុម Al Nassr នេះបើតាមប្រភពដែលចិត្តស្និទ្ធបានទម្លាយ។

គួរបញ្ជាក់ថា កីឡាករ Cristiano Ronaldo ទើបតែមកលេងឲ្យក្រុម Al Nassr បានរយៈពេល៦ខែប៉ុណ្ណោះ ដែលបានបង្ហាញខ្លួនលើទីលាន ១៥ប្រកួតស៊ុតបញ្ចូលទីបាន ១៤គ្រាប់។

អត្ថបទដែលជាប់ទាក់ទង