ប្រជាជនតែងមុខប្លែកៗ ក្នុងពិធីហែរអ្នកតាព្រីងក្អែក

ពិធីហែអ្នកតាព្រីងក្អែកគេតែងតែធ្វើ ជារៀងរាល់ឆ្នាំឱ្យតែចំថ្ងៃ ៤ និង៥ កើត ខែជេស្ឋ ប្រជាពលរដ្ឋដែលរសនៅក្នុងភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលពីមុនជាទឹកដីខេត្តកណ្តាល តែងតែប្រមូលផ្តុំគ្នារៀបចំពិធីបុណ្យនេះឡើង។

 

ពិធីបុណ្យនេះត្រូវបានប្រជាជនរស់នៅទីនោះរៀបចំតាមជីដូនជីតា និងចាស់ៗតមកមិនដែលខាននោះទេ ការដែលពួកគាត់រៀបចំពិធីបុណ្យនេះគឺដើម្បីថ្វាយ បន់ស្រន់អ្នកតាព្រីងក្អែក សុំទឹកភ្ញៀង សុំសេចក្តីសុខ និងបណ្តេញគ្រោះចង្រៃចេញពីភូមិស្រុករបស់ខ្លួន។

ពិធីបុណ្យនេះដែរ អ្នកស្រុកបាន​ធ្វើឡើងចំនួន ២ដ្ងៃជាប់គ្នា ថ្ងៃទី១ ចំនឹងថ្ងៃអង្គារទី ២៣ ខែ ឧសភា ត្រូវនឹងថ្ងៃ៤កើត ខែជេស្ឋ ចំណែកថ្ងៃស្អែកជា (ថ្ងៃចូលរោង) និងជាថ្ងៃទី ២ ដែលត្រូវហែរ គឺចំថ្ងៃពុធទី ២៤ ខែ ឧសភាត្រូវនឹងថ្ងៃ ៥កើត ខែជេស្ឋនេះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង