អតីតប្រធានក្លឹប Real បាននិយាយថា Real នឹងស្វាគមន៍ Messi បើសិនគាត់យល់ព្រម

អនាគតរបស់ Messi ជាមួយ Paris Saint-Germain កំពុងស្រពេចស្រពិល ខណៈដែលកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅថ្ងៃទី 30 ខែមិថុនានេះហើយ ។ យោងតាមអ្នកការសែត Fabrizio Romano បានអោយដឹងថាខ្សែប្រយុទ្ធរូបនេះប្រាកដជាចាកចេញពីក្លឹបយក្សរបស់បារាំងដោយគ្មានតម្លៃខ្លួន ។

Messi បានទទួលការផ្តល់ជូនតម្លៃជាង 400 លានអឺរ៉ូក្នុងមួយឆ្នាំពីក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ។ ក្លឹប Inter Miami របស់ Major League Soccer ក៏មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 35 ឆ្នាំរូបនេះផងដែរ។

ទន្ទឹមនឹងនោះលោក Calderon ដែលជាអតីតប្រធានក្លឹប Real Madrid បាននិយាយថាគាត់នឹងព្យាយាមចុះហត្ថលេខាលើ Messi ឱ្យក្លឹប Real Madrid ប្រសិនបើគាត់នៅកន្លែងរបស់ Florentino Perez ទោះបីជា Messi ធ្លាប់លេងអោយ Barcelona ក៏ដោយ។ អតីតប្រធានក្លិបមួយនេះ ក៏បានបន្ថែមថា អ្នកគាំទ្រនឹងសប្បាយចិត្តជាងមុនដែលមានម្ចាស់ Ballon d’Or ប្រាំពីរសម័យនៅក្នុងក្រុមរបស់ពួកគេ។

អត្ថបទដែលជាប់ទាក់ទង