Neymar អាចនឹងបាត់បង់ប្រាក់បៀវត្សរ៍ 520 ម៉ឺនផោនក្នុងមួយសប្តាហ៍ ដោយសារបញ្ហាមួយនេះ
Neymar នឹងត្រូវកាត់ប្រាក់ខែយ៉ាងច្រើនប្រសិនបើគាត់សម្រេចចិត្តចូលរួម Manchester United នៅរដូវក្ដៅនេះ។ តារាឆ្នើមរបស់ក្លឹប Paris Saint-Germain មានពាក្យចរចាមអារ៉ាមជាមួយនឹងបិសាចក្រហមនាពេលថ្មីៗនេះ ហើយអ្នកចាត់ការ Erik ten Hag ក៏មិនបានច្រានចោលការផ្ទេរនេះដែរ។
យោងតាមរបាយការណ៍មួយចំនួនបានអោយដឹងថា 92 Foundation ដឹកនាំដោយ Sheikh Jassim មានបំណងចង់ចុះហត្ថលេខាលើ Neymar ប្រសិនបើការដេញថ្លៃទិញ Manchester United ត្រូវបានសម្រេច។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេរាយការណ៍ថាបើកចំហចំពោះការផ្លាស់ប្តូរ ហើយ PSG ក៏កំពុងសម្លឹងរកមើលការផ្ទេរខ្សែប្រយុទ្ធរូបនេះនៅរដូវក្តៅនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍នៅក្នុង SportsManor ការផ្ទេររបស់ Neymar ទៅកាន់ Old Trafford នឹងត្រូវអោយគាត់កាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើនដោយសារតែ ‘Cristiano Ronaldo rule’ ។ បិសាចក្រហមមិនចង់បង់ប្រាក់លើសពី 200,000 ផោនក្នុងមួយសប្តាហ៍ដល់កីឡាករណាម្នាក់នោះទេ ហើយវានឹងធ្វើឱ្យប្រាក់ឈ្នួលរបស់កីឡាករប្រេស៊ីលធ្លាក់ចុះពី 520,000 ផោនក្នុងមួយសប្តាហ៍ដែលគាត់ទទួលបាននៅ PSG ។