អ្នកកាសែតល្បីៗជាច្រើនអះអាងថា Al-Hilal នឹងចុះហត្ថលេខាលើ Lionel Messi នៅរដូវក្តៅនេះ
អ្នកវិភាគបាល់ទាត់ Khalid Al-Shenaif បានអះអាងថា ក្លឹប Al-Hilal របស់លីគ Saudi Pro League នឹងចុះហត្ថលេខាលើ Lionel Messi, Angel Di Maria និង Sergio Busquets នៅរដូវក្តៅនេះ។កីឡាករសញ្ជាតិអាហ្សង់ទីនទាំងពីរបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចសន្យាជាមួយ Juventus និង Paris Saint-Germain។ ខណៈ Busquets នឹងចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ។
Al-Shenaif បានអះអាងនៅក្នុងកម្មវិធីរបស់ SBC ថា៖
“Messi មក Al-Hilal ជាមួយ Di Maria និង Busquets”។
លោក Felix Diaz ជានាយកអត្ថបទប្រចាំថ្ងៃរបស់កាសែត MARCA បានអះអាងដូចគ្នាថា៖
“Al-Hilal នឹងឈ្នះការនាំយក Messi, Di Maria, Busquets” ។
បើសិនការមកដល់របស់ Messi មកកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកើតឡើងពិតមែន នោះគាត់នឹងជួបគូប្រជែងចាស់របស់គាត់គឺ Cristiano Ronaldo ។