អីយ៉ាស់! Laporta សសើរកីឡាករម្នាក់នេះថាល្អជាង Maradona ទៀត

ការប្រកួតរបស់ Barcelona ទល់និងក្រុម Mallorca នឹងកាន់តែពិសេសព្រោះវាមិនត្រឹមតែជា ការប្រកួតចុងក្រោយរបស់កីឡាករ Sergio Busquets និង Jordi Alba នៅទឹកដី Camp Nou ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រកួតចុងក្រោយរបស់ក្រុមអ្នកមានបុណ្យនៅក្នុងកីឡដ្ឋាន Camp Nou ផងដែរ។ រដូវកាលក្រោយអ្នកគាំទ្រទាំងអស់ និងផ្លាស់ទៅកីឡដ្ឋាន Montjuic វិញម្ដង បន្ទាប់ពីមានការជួសជុលរួចរាល់។

ត្រលប់មកវិញ កាលពីប៉ុន្មានឆ្នាំមកនេះ ប្រធានក្លិប Barcelona លោក Joan Laporta បានបើកចំហរអំពីកេរ្តិ៍ដំណែលរបស់ Camp Nou ថា៖ Camp Nou គឺ​ជា​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មក​ទី​នេះ​តាំង​ពី​ខ្ញុំ​អាយុ​បួន​ឆ្នាំ ក្នុងនាមជាអ្នកគាំទ្ររបស់ Barcelona ហើយបានឃើញកីឡាករជាច្រើនដូចជា Cruyff, Maradona, Schuster, Ronaldo, Rivaldo, Ronaldinho, Romario និង Stoichkov ប៉ុន្តែកីឡាករដែលល្អបំផុតនោះគឺ Lionel Messi នេះសម្រាប់ខ្ញុំ រូបគេមើលទៅដូចជាការរួមបញ្ចូលរវាង​ Johan Cruyff និង Diego Maradona។

គួរបញ្ជាក់ថា Lionel Messi បានបង្ហាញខ្លួនជាលើកដំបូងក្នុងឈុតធំរបស់គេក្នុងឆ្នាំ ២០០៤ហើយបានបន្តលេងឱ្យក្លិបរយៈពេល ១៧ឆ្នាំទៀត ដែលក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ Barcelona ជាមួយនិងរកគ្រាប់បាល់បាន ៦៧២គ្រាប់ក្នុង ៧៧៨ប្រកួត៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង