Rio Ferdinand ពន្យល់ពីមូលហេតុដែល Man United មានរដូវកាលល្អជាង Arsenal

វីរបុរសក្រុម Manchester United លោក Rio Ferdinand បានចាត់ទុកអតីតក្រុមរបស់គាត់ ធ្វើបានល្អប្រសើរជាងក្រុម Arsenalក្នុងរដូវកាល 2022-23 ។ ក្រុមកាំភ្លើងធំបានរៀបចំរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍មួយ ហើយគ្រោងនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងក្របខ័ណ្ឌ Premier League ។ ពួកគេបានត្រូវបាននាំមុខ 8 ពិន្ទុដោយក្រុម Manchester City ។

ស្របពេលជាមួយគ្នានេះ United ឈរនៅលេខរៀងទី 3 ក្នុងលីគ ដោយមាន 9 ពិន្ទុតាមពីក្រោយក្រុម Arsenal ប៉ុន្តែទទួលបានកៅអីមួយក្នុង UEFA Champions League នៅរដូវកាលក្រោយ។ ពួកគេក៏បានលើកពាន Carabao Cup និងលេងវគ្គផ្តាច់ព្រ័ត្រ FA Cup ផងដែរ ខណៈដែលបុរសរបស់ Mikel Arteta បានធ្លាក់ចេញពី Cup ទាំងពីរក្នុងជុំទី 3 និងទី 4 ។

និយាយនៅលើបណ្តាញ YouTube “FIVE” ដែលជា Channelរបស់គាត់ថា៖

“គ្រាន់តែដណ្តើមយកពានរង្វាន់ និងតំណែងអ្វីក៏ដោយដែល United បញ្ចប់ នឹងបានលេងក្នុងក្របខ័ណ្ឌ Champions League នោះហើយជារដូវកាលដ៏ជោគជ័យ។
អ្នកអាចមើល Arsenal ហើយ Arteta បានបោះជំហានទៅមុខយ៉ាងធំ ដូច្នេះអ្នកត្រូវទទួលស្គាល់ទៅថាពួកគេ ធ្វើបានល្អ ប៉ុន្តែ​មិនល្អដូច United ទេ ។

អត្ថបទដែលជាប់ទាក់ទង