អីយ៉ាស់! Barcelona ផ្ដល់ជូនកិច្ចសន្យាពិសេសមួយជូន Messi

ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំកិច្ចសន្យាពិសេសមួយសម្រាប់ Lionel Messi ក្នុងការត្រលប់មក Barcelona វិញដែលជាកីឡាករទទួលបានប្រាក់ចំណូលខ្ពស់បំផុតរបស់ក្លិប។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងត្រូវផ្តល់ជូន ១០លានអឺរ៉ូច្រើនជាងខ្សែប្រយុទ្ធ Robert Lewandowski ដែលបច្ចុប្បន្នជាកីឡាករបានប្រាក់ចំណូលច្រើនជាងគេក្នុងក្លិបទាំងមូល។

យោងតាមរបាយការណ៍ពីគេហទំព័រ Mundo Deportivo បានឲ្យដឹងថា កិច្ចសន្យាថ្មីរបស់ Messi នឹងធ្វើឱ្យរូបគេក្លាយជាអ្នករកចំណូលបានច្រើនជាងគេរបស់ក្លិបម្តងទៀត។ ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ និងមិនទទួលបានប្រាក់ចំណូលច្រើនដូចដែលគេទទួលបានកាលពីមុននោះទេ ដោយសារតែមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុរបស់កីឡាករទាំងអស់។

គួរបញ្ជាក់ថា កីឡាករឆ្នើម Lionel Messi រកបាន ៤១លានដុល្លារក្នុងមួយរដូវកាលនៅក្លិប Paris Saint-Germain នេះបើយោងតាមសារព័ត៌មាន Sporting៕

អត្ថបទដែលជាប់ទាក់ទង