ចិត្តធំមែន! ក្លិបបិសាចក្រហមត្រូវបានគេរាយការណ៍ថា តម្លៃខ្លួន Kane ទោះ ១០០ឡើងក៏យកដែរ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ ទោះជាតម្លៃផ្ទេរខ្សែប្រយុទ្ធ Harry Kane ពីក្លិប Tottenham Hotspur រហូតទៅដល់ ១០០លានក៏ក្លិបអាចទទួលយកបានដែរ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Daily Mail។

ជាការពិតណាស់ ការប៉ុនប៉ងចុះហត្ថលេខាលើខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបនេះ គឺស្ថិតនៅកំពូលក្នុងបញ្ជីចង់បានរបស់ទឹកដី Old Trafford មុនរដូវកាល ២០២៣-២០២៤ មកម្លេះ។ យ៉ាងណាក្រុមមាន់ខ្នាយមាសអាចនិងពិបាកក្នុងការបញ្ចុះបញ្ចូល Kane បន្តជាមួយពួកគេណាស់ ដោយសារតែ Spurs ធ្លាក់ចេញពីពានរង្វាន់ធំៗរបស់អឺរ៉ុបអស់ទៅហើយ។ បច្ចុប្ប Tottenham Hotspur ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៨ក្នុង ក្របខ័ណ្ឌ Premier League តាមពីក្រោយ Aston Villa អ្វីដែលសំខាន់ក្រុមមាន់ខ្នាយមាសមិនបានលេងសូម្បីតែពានរង្វាន់ទី៣ របស់អ៊ឺរ៉ុប UEFA Europa Conference League។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Harry Kane មានវ័យ ២៩ឆ្នាំបានស៊ុតបញ្ចូលទី ៣០គ្រាប់ និង បញ្ចូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៥ដងក្នុងការបង្ហាញខ្លួនលើទីលាន ៤៨ប្រកួតសម្រាប់ Tottenham ក្នុងរដូវកាលនេះ៕

អត្ថបទដែលជាប់ទាក់ទង