អ្នកធ្វើដំណើរតាមផ្លូវនេះសូមជ្រាប មិនអនុញ្ញត្តិឆ្លងកាត់ទេសម្រាប់ថ្ងៃទី ៣ និង ៩

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៣ និង​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាង​មុខ​នេះ នឹង​មានការ​រៀបចំ​ពិធី​បើក និង​ពិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដើម្បី​ឱ្យ​ពិធី​ខាងលើ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​បញ្ចៀស​ចរាចរណ៍ និង​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី រហូត​ដល់​បញ្ចប់​កម្មវិធី ដោយ​មិន​អនុញ្ញាត​ឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​គល់​ស្ពាន​ព្រែក​ព្នៅ​រហូត​ដល់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​បញ្ចប់​។

អត្ថបទដែលជាប់ទាក់ទង