តាឥសីគ្រូផ្សំថ្នាំ ស៊ូ សេងហ៊ួរ ពេលនេះសប្បាយក្លាយជាទុក្ខហើយ…

លោកគ្រូ ស៊ូ សេងហ៊ួរ ជាអ្នក​​​​ដែ​​​លធ្លាប់បា​​​​នប្រកាស និងបង្ហោះនៅលើតាមបណ្ដាញសង្គមហ្វេសប៊ុក ថាខ្លួនអាចព្យាបាលជម្ងឺ ទឹកនោមផ្អែម និងជម្ងឺមហារីក ក៏ដូចជាជម្ងឺផ្សេងៗជាច្រើនមុខទៀត ឱ្យជាសះស្បើ​​យបាន។

ស្រាប់តែថ្មីៗនេះ បើយោងទៅតាមប្រភព គណនីហ្វេប៊ុករបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ការជ្សព្វផ្សាយនេះពុំមាន លក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរិតភូតភខុសពីការពិត។

កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ ម្សិលមិញ មន្រ្តីសុខាភិបាល និងសមត្ថនិច្ចខណ្ឌដង្កោ ចុះទៅផ្អាកទីតាំងឱសថបុរាណជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល ព្រមទាំងបានបញ្ជូនកំណត់ហេតុនេះជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរ លោក ស៊ូ សេងហ៊ួរ បានប្រកបអាជីវកម្មខាងលើនេះ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង