ញាក់សាច់! Lukaku ត្រូវបានប្រទះឃើញនៅជាមួយតារាចម្រៀង Pop អាមេរិកកញ្ញា Megan Thee Stallion នៅក្នុងពិធីអាពាហ៍ពិពាហ៍មួយ

ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានគេថតរូបជាប់ជាមួយតារាចម្រៀងប៉ុប(Pop) Megan Thee Stallion កាលពីថ្ងៃច័ន្ទ កន្លងទៅ ។ អ្នកទាំងពីរត្រូវបានគេឃើញនៅជាមួយគ្នាក្នុងពិធីមង្គលការរបស់មិត្តរួមក្រុម Inter Milan ឈ្មោះ Lautaro Martinez ដែលប្រារព្ធឡើងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំក្នុងទីក្រុង Como ប្រទេសអ៊ីតាលី។

ទាំង Lukaku និង Stallion គឺជាផ្នែកមួយនៃក្រុមហ៊ុន Roc Nation ដែលជាក្រុមហ៊ុនគ្រប់គ្រង ការបោះពុម្ពតន្ត្រី និងក្រុមហ៊ុនកម្សាន្តដែលបង្កើតឡើងដោយតារាចម្រៀងរ៉េប Jay-Z ។ ខណៈពេលដែលវាមិនច្បាស់ថាតើ Lukaku និង Stallion បានចូលរួមក្នុងពិធីមង្គលការជាគូស្នេហ៍ ឬយ៉ាងណា ដោយពេលនោះពួកគេត្រូវបានគេប្រទះឃើញរួមគ្នានៅក្នុងព្រឹត្តិការណ៍នោះ។

វា​ជា​កម្មវិធី​ដ៏​ធំ​មួយ ដោយ​មាន​ភ្ញៀវ​ជាង​១២០​នាក់​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ ។ Lionel Messi និងប្រពន្ធរបស់គាត់គឺ Antonella Roccuzzo ក៏ត្រូវបានគេប្រទះឃើញផងដែរ។ មិត្តរួមក្រុមអាហ្សង់ទីនផ្សេងទៀតដូចជា Martinez, Emiliano Martinez របស់ Aston Villa, Enzo Fernandez របស់ Chelsea និង Alexis Mac Allister របស់ Brighton and Hove Albion ក៏ចូលរួមក្នុងពិធីមង្គលការនោះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង