អីយ៉ាស់! Benzema និង Messi កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិប Al Hilal ដែលហ៊ានជះលុយយ៉ាងច្រើនមិនធ្លាប់មាន
ក្លិប Al Hilal របស់អារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថាចង់បានកីឡាករ Karim Benzema និង Lionel Messi នៅរដូវក្តៅនេះ ដែលពួកគេមានបំណងចង់ឡើងទៅឈរលើកំពូលតារាងវិញ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ។
យោងតាមរបាយការណ៍មួយពីគេហទំព័រ Independent បានឲ្យដឹងថា ក្លិប Al Hilal ត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅរកការងារធំនៅពេលដែលទីផ្សារដោះដូរកីឡាករត្រូវបានបើក។ ពួកគេចង់ផ្តល់កិច្ចសន្យាធំដល់កីឡាករឆ្នើមៗនៅរដូវក្តៅនេះ នៅពេលដែលកីឡាករទាំងអស់កិច្ចសន្យាក្លាយជាភ្នាក់ងារឥតគិតថ្លៃ។
ខ្សែប្រយុទ្ធឆ្នើមរបស់ PSG ត្រូវបានគេរាយការណ៍ជាច្រើនថា រូបគេអាចនិងទៅ Barcelona និង Inter Miami នៅរដូវក្តៅនេះ ទោះជាយ៉ាងណាក៏ដោយ Al Hilal មានទំនុកចិត្តខ្លាំងថាពួកគេអាចទាក់ទាញ Messi ជាមួយនិងការផ្តល់ជូប្រាក់ពលកម្ម ៥០០លានផោនក្នុងមួយរដូវកាល។
ចំពោះ Benzema គឺជាកីឡាករចុងក្រោយបំផុតដែលស្ថិតនៅក្នុងរ៉ាដារបស់ក្លិប ប៉ុន្តែរូបគេមិនមែនតែ Al Hilal ទេដែលចាប់អារម្មណ៍នោះ ក្លិប Al Ittihad ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនិងកីឡាករសញ្ជាតិបារាំងផងដែរ ប៉ុន្តែ Hilal កំពុងធ្វើការដើម្បីនាំយកខ្សែប្រយុទ្ធរូបនេះ ដោយហ៊ានផ្ដល់ប្រាក់នឿយហត់តម្លៃ ១០០លានអឺរ៉ូក្នុងមួយរដូវកាល។
គួរបញ្ជាក់ថា ក្លិបរបស់អារ៉ាប៊ីសាអូឌីត កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករឆ្នើមៗរបស់អ៊ឺរ៉ុប មិនថាតែកីឡាករពីររូបខាងឡើយ៕