យ៉ាងមិចចេះ! លោក Mourinho និយាយយ៉ាងស្រពិចស្រពិលជុំវិញការដឹកនាំនៅ Roma បន្ទាប់បរាជ័យពាន UEL
អតីតអ្នកចាត់ការទូទៅក្លិប Real Madrid បច្ចុប្បន្នដឹកនាំក្លិប AS Roma លោក José Mourinho បាននិយាយទៅកាន់អ្នកសារព័ត៌មាន ដោយមិចច្បាស់ការក្នុងការធ្វើជាគ្រូបង្វឹកបន្តឲ្យ Roma ឫយ៉ាងណានោះទេ បន្ទាប់ពីទទួលការបរាជ័យក្រោមថ្វីជើងក្រុមមកពីអេស៉្បាញ Sevilla ដោយបាល់ប៉េណាល់ទី កាលពីយប់មិញនេះ។
យ៉ាងណា ក្រោយចប់ការប្រកួតលោកបាននិយាយថា៖ ខ្ញុំចង់នៅក្លិប AS Roma ប៉ុន្តែកីឡាកររបស់ខ្ញុំសមនឹងទទួលបានច្រើនជាងនេះ ហើយខ្ញុំក៏សមនឹងទទួលបានច្រើនជាងនេះផងដែរ។ ខ្ញុំពិតជាហត់នឿយណាស់ក្នុងការធ្វើជាអ្នកគ្រប់គ្រង។ ខ្ញុំចង់ស្នាក់នៅ ប៉ុន្តែមានលក្ខខណ្ឌត្រឹមត្រូវ ដើម្បីផ្តល់អ្វីដែលល្អបំផុតឲ្យខ្ញុំ។
យ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថាលោក Mourinho ចង់ស្នាក់នៅអ៊ីតាលីបន្តឫចង់ស្វែងរកក្លិបថ្មី ប៉ុន្តែជាក់ស្ដែងមានក្លិបជាច្រើនបានទាក់ទងទៅលោក ដែលកាលនោះ គ្រូបង្វឹករូបនេះមិនចាប់អារម្មណ៍។
គួរបញ្ជាក់ លោក José Mourinho បានចូលមកដឹកនាំក្លិប AS Roma ក្នុងឆ្នាំ ២០២១ ក្រោយពីដឹកនាំក្លិប Tottenham Hotspur របស់អង់គ្លេស ការដឹកនាំ Roma លោកបានជួយឲ្យទទួលបានសមិទ្ធផល ជាពិសេសពានរង្វាន់ Europa Conference League ដែល Roma មិនធ្លាប់ទទួលបានឡើយ៕