ទៅរួចអត់មើលទៅ! Barcelona កំពុងសហការជាមួយក្លិប Inter Miami ដើម្បីយក Messi មកវិញ
ក្លិប Barcelona ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងរកការសហការជាមួយក្លិប Inter Miami ដើម្បីចុះហត្ថលេខាលើកីឡាករ Lionel Messi ក្រុមកាតាឡានកំពុងសម្លឹងរកការខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនពី Paris Saint-Germain បន្ទាប់ពីពួកគេបានចុះហត្ថលេខាលើ MessI ដើម្បីឱ្យស្របតាមច្បាប់ហិរញ្ញវត្ថុរបស់ La Liga។
យោងតាមរបាយការណ៍របស់គេហទំព័រ L’Equipe បានឱ្យដឹងថា Barcelona មិនអាចចុះហត្ថលេខាលើ Messi លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះបានឡើយ ដោយសារពួកគេនៅតែត្រូវអនុវត្តតាមច្បាប់ La Liga ។ វិក័យប័ត្រចំណាយទឹកប្រាក់របស់ពួកគេនៅតែលើសដែនកំណត់ ដូច្នេះហើយត្រូវតែស្វែងរកវិធីផ្សេងទៀត។
របាយការណ៍របស់បារាំងអះអាងថា ផែនការសម្រាប់ Messi គឺត្រូវចូលរួមជាមួយក្រុម PSG ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍ ហើយបន្ទាប់មកទៅចូលរួមជាមួយក្រុម Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ៦ទៅ១៨ ខែទើបអាចជាន់កីឡដ្ឋាន Camp Nou បាន។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានគេផ្សាភ្ជាប់ទៅនិងក្លិបជាច្រើនទាំងតំបន់អ៊ឺរ៉ុប ទាំងនៅតំបន់អារ៉ាប់ ដែលក្លិប Al Hilal ហ៊ានឲ្យប្រាក់ពលម្មទៅ Messi ដល់ទៅ ៥០០ លានអឺរ៉ូក្នុងមួយរដូវកាល៕