ច្បាស់ៗ ពេលនេះ Ronaldo ទម្លាយពីរឿងដែលរូបគេចង់ចាកចេញពី Al Nassr

ក្រោយមានសារព័ត៌មានជាច្រើនបានចុះផ្សាយថាតារាឆ្នើម Cristiano Ronaldo អាចនិងចាកចេញពីទឹកដីអារ៉ាប់ដោយទៅប្រកបអាជីពនៅតំបន់អ៊ឺរ៉ុបវិញ ពេលនេះខ្សែប្រយុទ្ធរូបនេះបានចេញមកបង្ហាញការពិតហើយថា រូបគេមិនចាប់អារម្មណ៍ទៅទីណានោះទេ ដោយសប្បាយចិត្តនិងការរស់នៅទីនេះជាមួយក្លិប Al Nassr ថែមទាំងសរសើរថាលីគកំពូល Saudi Pro League ពិតជាល្អអាចនិងកាន់តែប្រសើរឡើងនៅថ្ងៃខាងមុខ។

យោងតាមការដកស្រង់សំដីរបស់ Ronaldo ដោយអ្នកកាសែតល្បីឈ្មោះរបស់អ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះប្រកាសថារូបគេមិនចាកចេញពី Al Nassr នោះទេ ទោះបីជាមានទំនាក់ទំនងជាមួយក្លិប Newcastle ខ្លាំងយ៉ាងណាក៏ដោយ ដែលគេនិយាយថា៖ “ខ្ញុំសប្បាយចិត្តនៅទីនេះ ខ្ញុំចង់បន្តនៅទីនេះ ជីវិតរបស់ខ្ញុំដំណើរការបានយ៉ាងល្អ ជាមួយលីគក៏ល្អថែមទៀត កីឡាករ​ឆ្នើមៗទាំងអស់​ត្រូវបាន​ស្វាគមន៍ ប្រសិនបើអាចទាក់ទាញពួកគេទាំងនោះមកចូលរួមបាន លីគនឹងប្រសើរឡើង”។

គួបញ្ជាក់ថា កីឡាករ Cristiano Ronaldo បានចូលរួមជាមួយក្លិប Al Nassr ក្នុងឆ្នាំ ២០២២ ក្រោយពីមានរឿងចម្រូងចម្រាសជាច្រើន ជាមួយនិងក្លិបចាស់បិសាចក្រហម Manchester United ដែលខ្សែប្រយុទ្ធរូបនេះនៅតែធ្វើបានយ៉ាងល្អនៅលីគកំពូលក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយបង្ហាញខ្លួនបានចូល ១៩លើកស៊ុតបញ្ចូលទីបាន ១៤គ្រាប់ឲ្យក្លិប៕

អត្ថបទដែលជាប់ទាក់ទង