ផ្លូវការ៖ ពីការចាកចេញរបស់ Messi ពី PSG

កីឡាករឆ្នើម Lionel Messi នឹងចាកចេញពីក្លិប Paris Saint-Germain ជាផ្លូវការក្នុងខែនេះ នេះបើតាមការបញ្ជាក់របស់ក្លិប ក្នុងនោះក៏មានការលើកឡើងពីគ្រូបង្វឹកថ្មីរបស់ក្រុម PSG លោក Christophe Galtier ដោយបាននិយាយថា៖ “ខ្ញុំមានសិទ្ធិក្នុងការបង្វឹកកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយវានឹងក្លាយជាការប្រកួតចុងក្រោយរបស់ Messi នៅទឹកដី Parc des Princes ទល់នឹងក្រុម Clermont នៅប៉ុន្មានថ្ងៃខាងមុខ”។

យ៉ាងណាមិញ Messi និងមានសេរីភាពក្នុងការចូលរួមជាមួយក្លិបមួយផ្សេងទៀតនៅក្នុងខែកក្កដា ហើយវាក៏អាស្រ័យលើក្លិបណាដែលអាចមានសមត្ថភាព ទ្រទ្រង់ប្រាក់ពលកម្ម ប្រាក់រង្វាន់ និងអ្វីផ្សេងបន្ថែមទៀតសម្រាប់ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីនរូបនេះ ជាក់ស្ដែងទឹកប្រាក់ដែលរូបគេទទួលបានពីក្លិបអ្នកមានបារាំងក្នុងពេលស្នាក់នៅមានចំនួនជាង ៤១លានអ៊ឺរ៉ូក្នុងរយៈពេល ២ឆ្នាំ។

គួរបញ្ជាក់ថា ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅវិញម្ដងទៀត តែក៏មានក្លិបជាច្រើនទៀតដែលដាក់សំណើរចង់បានកីឡាករវ័យ ៣៥ឆ្នាំ ដូចជាក្លិប Al Hilal របស់អារ៉ាប៊ីសាអូឌីត និងក្លិប Inter Miami ក្នុងក្របខណ្ឌ MLS ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិច៕

អត្ថបទដែលជាប់ទាក់ទង