Arsenal បានដាក់គោលដៅនាំយកកីឡាករ Declan Rice ដើម្បីចូលរួមជាមួយពួកគេនៅរដូវកាលក្រោយ
ខ្សែបម្រើរបស់ក្លិប West Ham United កីឡាករ Declan Rice វ័យ២៤ឆ្នាំរូបនេះមើលទៅទំនងជានឹងចាកចេញពីកីឡដ្ឋាន London Stadium នៅរដូវក្តៅនេះហើយ ដោយអ្នកចាត់ការ David Moyes បានសារភាពកាលពីដើមខែនេះថាជាឱកាសល្អសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះក្នុងការស្វែងរកក្លិបថ្មី។ Rice ធ្លាប់ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ West Ham ពីររដូវកាលជាប់ៗគ្នា រូបគេក្លាយកីឡាករឆ្នើមសម្រាប់ក្រុម West Ham ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៧ ដោយបានកត់ត្រាគ្រាប់បាល់ចំនួន ១៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ១៣លើកក្នុង ២៤៤ប្រកួតនៅគ្រប់ការប្រកួតទាំងអស់របស់ក្រុម West Ham ទោះបីជាយ៉ាងណាក៏ដោយ កុងត្រារបស់ខ្សែបម្រើរូបនេះនឹងផុតកុងត្រានៅរដូវកាលនេះហើយ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះមានក្តីប្រាថ្នាមួយគឺចង់លេងឲ្យក្លិបដែលប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League ។
ក្រុមកាំភ្លើងធំ Arsenal ជាក្លិបមានភាគរយខ្ពស់ក្នុងការនាំយក Rice ចូលរួមជាមួយនឹងពួកគេ អ្នកចាត់ការទូទៅរបស់ក្លិប Arsenal គឹលោក Mikel Arteta បានកំណត់អត្តសញ្ញាណកីឡាករអង់គ្លេសរូបនេះជាគោលដៅរបស់គាត់នៅយុទ្ធសាស្រ្តរដូវកាល ២០២៣-២៤។ ម្ចាស់ក្លិបកាំភ្លើងធំលោក Stan Kroenke ត្រូវបានគេនិយាយថាបានយល់ព្រមលើការផ្លាស់ប្តូរកំណត់ត្រារបស់ក្លិបដើម្បីចុះហត្ថលេខាលើកីឡាករខ្សែបម្រើរូបនេះដែលត្រូវបាន West Ham ដាក់ក្នុងតម្លៃ ១០០ លានផោន។ សារព័ត៌មានរបស់អង់គ្លេសជាច្រើនបានចុះផ្សាយថា Rice ត្រូវបានតាំងលំនៅនៅទីក្រុងឡុងដ៍រួចហើយ ដែលផ្តល់ការជំរុញដ៏សំខាន់ដល់ Arsenalក្នុងការចុះហត្ថលេខារបស់គាត់។
ក្រុម Arsenal ត្រូវបានគេរំពឹងថានឹងដាក់សំណើរដំបូងរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ Declan Rice បន្ទាប់ពីខ្សែបម្រើកណ្តាលក្រុម West Ham ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League ទល់នឹង Fiorentina នៅថ្ងៃទី៧ ខែមិថុនា។ Rice ត្រូវបានមើលដោយក្រុមកាំភ្លើងធំថាជាអ្នកជំនួស Granit Xhaka ដែលត្រូវបានគេជឿថាកីឡាកររូបនេះកំពុងខិតទៅជិតចូលរួមជាមួយក្រុម Bayer Leverkusen នៃ Bundesliga លើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលមានតម្លៃ ១៣ លានផោន។