Man United នឹងផ្តល់ជូនកីឡាករ ២ រូបដើម្បីដោះដូរយកកីឡាករ ដែលជាគោលដៅរបស់ Arsenal ម្នាក់នេះ

បាល់ទាត់អន្តរជាតិ៖ Manchester United ត្រូវបានគេរាយការណ៍ថាអាចផ្តល់ជូន Scott McTominay និង Harry Maguire ជាផ្នែកនៃកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់គោលដៅរបស់ Arsenal គឺ Declan Rice នៅរដូវក្តៅនេះ។
Rice ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​រដូវ​ក្ដៅ​នេះ។ គាត់ទំនងជានឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម West Ham United ទល់នឹង Fiorentina ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Europa Conference League នៅកីឡដ្ឋាន Eden Arena នៅថ្ងៃទី ៧ ខែមិថុនាខាងមុខនេះ។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 24 ឆ្នាំនៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងភាពមិនប្រាកដប្រជាទាក់ទងនិងកម្មសិទ្ធិរបស់ពួកគេ បិសាចក្រហមអាចនឹងពិបាកការចំណាយ។ ហេតុដូច្នេះហើយ ពួកគេកំពុងតែដាក់សំណើរ McTominay និង Maguire ក្នុងកិច្ចព្រមព្រៀងមួយសម្រាប់ Rice ។

រំឮកផងដែរថា បិសាចក្រហមនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ធំសម្រាប់ការចុះហត្ថលេខារបស់ Rice ។ យោងតាម ​​Mirror ក្លឹប Bayern Munich កំពុងរៀបចំសំណើរដ៏ច្រើនចំនួន 95 លានផោន ដោយមានអ្នកចាត់ការ Thomas Tuchel ជាអ្នកកោតសរសើរដល់ខ្សែបម្រើរូបនេះ។
ប្រភព៖ Sportskeeda

អត្ថបទដែលជាប់ទាក់ទង