កាន់តែខ្លាំង! រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតតាំងចិត្តយកកីឡាករ ៤រូបនេះមកលេងប្រទេសខ្លួនឲ្យបាន

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបង្ហាញមហិច្ឆិតាដ៏អស្ចារ្យតាមរយៈការនាំយកកីឡាករ Cristiano Ronaldo បានដោយជោគជ័យដើម្បីទាក់ទាញខ្សែប្រយុទ្ធ Lionel Messi និង Karim Benzema មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេគ្រោងនិងបន្ថែមកីឡាករឆ្នើមៗបន្ថែមទៀតដើម្បីលើកកម្ពស់លីគកំពូល Saudi Pro League (SPL) ឲ្យកាន់តែមានភាពល្បីល្បាញ។

ថ្លែងប្រាប់គេហទំព័រ Onze Mondial របស់អតីតកីឡាករ Real Madrid លោក Predrag Mijatovic បានបង្ហាញថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមានផែនការនាំយក Neymar រួមជាមួយ Messi និង Benzema ចូលរួមឲ្យបាន ដោយលោកបាននិយាយថា៖ “ខ្ញុំដឹងថាលីគកំពូលអារ៉ាប៊ីសាអូឌីតមានកីឡាករបួនរូបក្នុងចិត្ត ដែលជាកីឡាករឆ្នើមៗទាំងបួនគឺ Cristiano Ronaldo, Lionel Messi, Neymar និង Karim Benzema។ វាគឺជាយុទ្ធសាស្ត្ររបស់ពួកគេក្នុងការលើកស្ទួយវិស័យបាល់ទាត់ក្នុងស្រុកឲ្យឡើងដល់កំពូលដូចដែល Ronaldo ធ្លាប់បានលើកឡើងថ្មីៗនេះ”។

គួរបញ្ជាក់ថា ម្ចាស់ពាន ballon d’or ៧សម័យកាល Lionel Messi និង Karim Benzema សុទ្ធសឹងតែមានរបាយការណ៍ជាច្រើនចុះផ្សាយថា ត្រូវបានក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro League ចាប់អារម្មណ៍យករូបគេទាំងពីរចូលរួម ប៉ុន្តែចំពោះ Neymar បានទាន់មានការបង្ហើបណាមួយនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង