អីយ៉ាស់! Ten Hag ប្រាប់ក្លិបឲ្យបោះលុយ ១០លានផោនដើម្បីឲ្យ Maguire ដើរចេញ
យោងតាមសារព័ត៌មាន El Nacional អ្នកចាត់ការទូទៅលោក Erik ten Hag បានស្នើសុំឱ្យក្លិប Manchester United បង់ប្រាក់សំណងចំនួន ១០លានផោនសម្រាប់កីឡាករ Harry Maguire ក្នុងការចាកចេញពីក្លិប ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលបានអះអាងថា ប្រធានក្លិបកំពុងស្នើសុំរូបគេចំនួនពីរដងហើយដើម្បីចាកចេញ។
Maguire ចាប់តាំងពីស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag រូបគេបានក្លាយជាកីឡាករបម្រុងសម្រាប់ក្រុម ហើយសម្រាប់រដូវកាលនេះកីឡាករវ័យ ៣០ឆ្នាំបានបង្ហាញខ្លួនលើទីលានចំនួន ៣១ដងគ្រប់ការប្រកួតទាំងអស់ និង ១៦លើកបង្ហាញខ្លួនក្នុង Premier League បើគិតពីចំនួនកាលពីរដូវកាល ២០២១-២២ ហាក់មានភាពខុសប្លែកគ្នាខ្លាំងពីចំនួននៃការចូលលេង។ យ៉ាងណាមិញ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែការពារសញ្ជាតិអង់គ្លេសនឹងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលឆ្នាំ ២០២៥ ចំពោះគ្រូបង្វឹកលោក Ten Hag យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា លោកពិតជាចង់ឲ្យកីឡាកររូបនេះចាកចេញនៅរដូវក្ដៅនេះ ប៉ុន្តែក្លិបបិសាចក្រហមមិនទាន់ទទួលបានការដេញថ្លៃជាផ្លូវការណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា ខ្សែការពារ Harry Maguire បានស្នាក់នៅទឹកដី Old Trafford អស់រយៈពេលជាង ៤ឆ្នាំមកហើយ ចាប់តាំងពីផ្លាស់ពីក្លិប Leicester City មកដែលមានតម្លៃជាង ៨០លានផោន សម្រាប់ ៤ឆ្នាំក្នុងក្រុមបិសាចក្រហម រូបគេបានបង្ហាញខ្លួនសរុបលើទីលានចំនួន ១៧៥ប្រកួត ស៊ុតបញ្ចូលទីបាន ៧គ្រាប់៕