កីឡាករ ៣រូបចេញពីក្លិបតែមួយជាមួយគ្នា មកកើបពានលើទឹកដីអង់គ្លេសជាមួយគ្នា

កីឡាករ ៣រូបដែលបច្ចុប្បន្នកំពុងស្នាក់នៅក្លិបស្ថិតក្នុងទឹកដីអង់គ្លេសគឺ Manchester City ទើបតែឈ្នះពានរង្វាន់ជើងឯក FA Cup ថ្មីៗនេះ ពួកគេសុទ្ធតែធ្លាប់ជាអតីតកីឡាករក្លិបនៅអាល្លឺម៉ង់ Borussia Dortmund ទាំងអស់ ដោយចាកចេញពីក្លិបតែមួយ និងមកយកពានរួមគ្នាជាមួយក្រុមមេឃខៀវយ៉ាងច្រើនសន្ធឹកសន្ធាប់។ កីឡាករទាំង ៣នោះរួមមាន៖

ទី៣, កីឡាករ Manuel Akanji៖ ខ្សែការពារសញ្ជាតិ Switzerland រូបនេះ បានចូលរួមជាមួយក្លិប Borussia Dortmund ក្នុងឆ្នាំ ២០១៨ ហើយផ្លាស់មកកាន់ក្លិប Manchester City ក្នុងឆ្នាំ ២០២២ ថ្មីៗនេះ។ កាលដែលលេងនៅលើទឹកដីអាល្លឺម៉ង់ Akanji ធ្លាប់បានឈ្នះពានរង្វាន់ចំនួន ២ជាមួយក្រុម ទី១ពានរង្វាន់ DFB-Pokal ២០២០-២១ និងទី២ ពានរង្វាន់ DFL-Supercup ក្នុងឆ្នាំ ២០១៩ សម្រាប់រយៈពេល ៥ឆ្នាំ ប៉ុន្តែមកដល់ទឹកដីអង់គ្លេសភ្លាម កីឡាករវ័យ ២៧ឆ្នាំរូបនេះ​ បានឈ្នះពានដល់ទៅ ២ដូចគ្នាសម្រាប់រដូវកាលដំបូង ប្រើរយៈពេលមិនដល់ ១ឆ្នាំផង ទី១ ពានរង្វាន់លីគកំពូល Premier League ២០២២-២៣ ទី២ ពានរង្វាន់ FA Cup ២០២២-២៣។

ទី២, កីឡាករ İlkay Gündoğan៖ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះធ្លាប់ស្នាក់នៅក្លិប Borussia Dortmund ជាង ៦ឆ្នាំ តាំងពីឆ្នាំ ២០១១មក ប៉ុន្តែដល់ឆ្នាំ ២០១២ទើបបានចូលលេងក្នុងឈុតធំ ហើយប្ដូរមកកាន់ក្លិប Manchester City ក្នុងឆ្នាំ ២០១៦ សមិទ្ធផលដែលទទួលបាននៅកីឡដ្ឋាន Signal Iduna Park មាន ជើងឯកលីគកំពូល Bundesliga ២០១១-១២, ពានរង្វាន់ DFB-Pokal ២០១១-១២, ពានរង្វាន់ DFL-Supercup ២០១៣ ចុងក្រោយបានត្រឹមជើងឯករងពានរង្វាន់ UEFA Champions League ២០១២-១៣ ប៉ុណ្ណោះ តែចំពោះការមកកាន់ទឹកដីអង់គ្លេសគឺខុសគ្នា Gündoğan ឈ្នះបានពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រួមមាន៖ ពានរង្វាន់ជើងឯកលីគកំពូល Premier League ចំនួន ៥ដង, ពានរង្វាន់ FA Cup ចំនួន ២ដង, ពានរង្វាន់ EFL Cup ចំនួន ៤ដង អ្វីដែលសោកស្ដាយរូបគេបានត្រឹមជើងឯករងដដែលពានរង្វាន់ Champions League ក្នុងឆ្នាំ ២០២០-២១។

ទី១, កីឡាករ Erling Haaland៖ ខ្សែប្រយុទ្ធសញ្ជាតិ Norway ដូចជា Akanji ដែលទើបតែមកកាន់ទឹកដីអង់គ្លេសក្នុងឆ្នាំ ២០២២ភ្លាមឈ្នះពានភ្លាម។ Haaland ធ្លាប់បានចូលរួមជាមួយក្លិប Borussia Dortmund ក្នុងឆ្នាំ ២០២០ បន្ទាប់ពីផ្លាស់មកពីក្លិប Red Bull Salzburg អ្វីដែលអស្ចារ្យក្នុងរយៈពេល ២ឆ្នាំ លេងឲ្យ Dortmund រូបគេបង្ហាញខ្លួនលើទីលានចំនួន ៨៩លើក ស៊ុតបញ្ចូលទីចំនួន ៨៦គ្រាប់ ធ្លាប់ឈ្នះពានរួមគ្នាជាមួយក្រុមចំនួន ១លើកគឺពានរង្វាន់ DFB-Pokal ២០២០-២១ ហើយបច្ចុប្បន្នស្នាក់នៅជាមួយក្លិប Manchster City រូបគេប្រើរយៈមួយឆ្នាំដំបូងប៉ុណ្ណោះទទួលបានពានរង្វាន់ដ៏ទៅ ២ទី១ ជើងឯកលីគកំពូល Premier League ២០២២-២៣, ទី២ FA Cup ២០២២-២៣ ហើយត្រូវប៉ះគ្នាជាមួយក្រុម Inter Milan ក្នុងពានរង្វាន់ UEFA Champions League នៅថ្ងៃទី ១១ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង