កីឡាករ Zlatan Ibrahimovic បានចូលនិវត្តន៍ពីបាល់ទាត់ហើយ

Zlatan Ibrahimović បានចំណាយពេលជាច្រើនខែនៅផ្ទះបន្ទាប់ពីទទួលការវះកាត់ជង្គង់ ប៉ុន្តែគាត់បានត្រលប់ចូលទីលានវិញត្រឹមរយៈពេលខ្លីសម្រាប់ការប្រកួត Serie A រូបគេបានបង្ហាញខ្លួនចំនួន៤ប្រកួតប៉ុណ្ណោះនៅចន្លោះខែកុម្ភៈ និងខែមីនា។ កីឡាករវ័យ ៤១ឆ្នាំក្លាយជាកីឡាករចំណាស់បំផុតដែលរកគ្រាប់បាល់បានក្នុងក្របខ័ណ្ឌកំពូលនៃបាល់ទាត់អ៊ីតាលី ប៉ុន្តែគាត់បានចូលបន្ទប់ព្យាបាលម្តងទៀតភ្លាមៗបន្ទាប់ពីរបួសសរសៃពួរ និងកំភួនជើង។

ការចូលនិវត្តន៍របស់ Ibrahimovic គឺជាការបញ្ចប់នៃអាជីពដ៏មានកិត្តិយស គេបានឈ្នះពានរង្វាន់ធំៗចំនួន ៣២គ្រឿង កីឡាករសញ្ជាតិស៊ុយអែតរូបនេះបានចូលរួមជាមួយ Ajax ក្នុងឆ្នាំ ២០០១ ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Eredivisie ចំនួន ២ពានរង្វាន់ Dutch Cup មួយ និង Dutch Super Cup មួយ មុនពេលត្រូវបានចុះហត្ថលេខាដោយ Juventus ៣ឆ្នាំក្រោយមក Ibrahimovic បានចំណាយពេលត្រឹមតែ ២ឆ្នាំជាមួយ Juventus ដោយចាកចេញទៅ Inter Milan បន្ទាប់ពីពួកគេត្រូវបានកាត់ចោលទៅ Serie B ក្នុងឆ្នាំ 2006 ហើយគាត់បានឈ្នះពានរង្វាន់ Serie A ៣ដងជាប់គ្នាជាមួយ Nerazzurri ចន្លោះឆ្នាំ ២០០៧ និង ២០០៩ ក្រោយមក Barcelona បាននាំយក Ibrahimovic មកកីឡដ្ឋាន Camp Nou ក្នុងតម្លៃ ៦៩.៥ លានអឺរ៉ូ ដោយបានឈ្នះពានរង្វាន់ Club World Cup និង La Liga មុនពេលផ្ទេរទៅ Milan ជាលើកដំបូងដោយខ្ចីជើងពេញមួយរដូវកាលក្នុងឆ្នាំ ២០១១ បន្ទាប់មករូបគេបានផ្លាស់ប្តូរ Paris Saint-Germain នឹងលើកពានរយៈពេល 4 ឆ្នាំនៅទីនោះ សម្រាប់ Ibrahimovic ដែលបានស៊ុតបញ្ចូលទី ១៥៦គ្រាប់ឲ្យក្លិបនិងឈ្នះស្បែកជើងមាស Ligue 1 ចំនួន ៣លើកហើយគាត់បានជួបជាមួយលោក Jose Mourinho ម្តងទៀតសម្រាប់រយៈពេល ២ឆ្នាំនៅ Manchester United នៅឆ្នាំ ២០១៦ និង ២០១៨ ក្រោយរួមរស់ជាមួយបិសាចក្រហមត្រឹមរយៈពេលខ្លី Ibrahimovic បានផ្លាស់ប្តូរទៅក្រុម LA Galaxy នៃទឹកដីអាមេរិកឆ្នាំ២០២០ រូបគេបានត្រលប់ទៅទីក្រុង Milan ម្តងទៀតដោយលើកពាន Serie A ក្នុងរដូវកាល ២០២១-២២ ប៉ុន្តែគាត់បានចូលនិវត្តន៍ដោយមិនធ្លាប់ឈ្នះ Champions League ឡើយ។

Ibrahimovic គឺជាវិរៈបុរសរបស់ប្រទេសស៊ុយអែត ដោយស៊ុតបញ្ចូលទីបាន ៦២គ្រាប់ក្នុង ១២២ប្រកួត ហើយថែមទាំងដាក់គាត់ឲ្យជាប់លេខ៦ ក្នុងបញ្ជីបង្ហាញខ្លួនគ្រប់ពេលរបស់ប្រទេស ការទាត់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កីឡាករវ័យ ៤១ ឆ្នាំរូបនេះទល់នឹងក្រុមអង់គ្លេសក្នុងឆ្នាំ ២០១២ បានឈ្នះគាត់នូវពានរង្វាន់ Puskas ហើយការបង្ហាញខ្លួនចុងក្រោយរបស់គាត់សម្រាប់ប្រទេសស៊ុយអែតបានមកក្នុងការប្រកួតជម្រុះ Euro ២០២៤ កាលពីខែមីនា ក្រោមស្នាដៃក្រុមបែលហ្សិក។

អត្ថបទដែលជាប់ទាក់ទង