តារាឆ្នើមរបស់ Man United រូបនេះត្រូវបានចោទប្រកាន់ថា បានប្រើអំពើហិង្សាលើអតីតមិត្តស្រីរបស់ខ្លួន

ខ្សែប្រយុទ្ធ Antony របស់ក្រុម Manchester United កំពុងតែមានរឿងក្តៅគគុកហើយ បន្ទាប់ពីអតីតដៃគូរបស់គាត់ នាង Gabriela Cavallin បានចោទប្រកាន់ថាបានប្រើអំពើហិង្សាក្នុងគ្រួសារ ខណៈ Cavallin ដែលជាអ្នកចាក់ភ្លេង (DJ) និងជា Digital Creator បានអះអាងថា នាងត្រូវបានកីឡាករសញ្ជាតិប្រេស៊ីលរូបនេះធ្វើបាបរាងកាយចំនួនបួនដង។

នាង​បានលើកឡើងថា​ មាន​ទំនាក់ទំនង​ជាមួយ​កីឡាករ​រូបនេះរយៈពេល​ពីរ​ឆ្នាំ ហើយ​បាន​រស់នៅ​ជាមួយ​គ្នា​ក្នុង​ទីក្រុង Amsterdam អំឡុងពេល​ដែល​ខ្សែបម្រើ​ស្លាប​រូប​នេះ​លេង​ឱ្យ Ajax ហើយនាង និងបានបន្ថែមថា ការប្រើអំពើហិង្សាលើកដំបូងបានកើតឡើងនៅឆ្នាំ ២០២២ នៅក្លិបរាត្រីមួយក្នុងទីក្រុង Sau Paulo ប្រទេសប្រេស៊ីល និងបានវាយប្រហារលើកទីពីរបានកើតឡើងនៅក្នុងខែមករា ២០២៣ នៅពេលដែល Antony គឺជាកីឡាកររបស់ Manchester United រួចទៅហើយ។

ស្ត្រីខាងលើនេះបាន​អះអាង​ទៀតថា មាន​ករណី​​ពីរ​លើក​ទៀត ហើយ​មិត្ត​ភក្តិ​របស់​នាង​ម្នាក់​ត្រូវ​បាន​គេ​លើក​ឡើង​ធ្វើជា ជា​សាក្សី និង​ម្តាយរបស់ Antony ក៏មានវត្តមានផងដែរនៅពេលដែលករណីពីរចុងក្រោយបានកើតឡើង។

គួររំឭកថា កីឡាកររបស់បិសាចក្រហមរូបនេះ ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​កម្ទិច​ទូរស័ព្ទ​របស់នាងផង​ដែរ ហើយក្នុងនោះ នាងក៏បានអះអាងបន្ថែមទៀតថា Antony បានគំរាមកំហែងនាងនៅថ្ងៃទី ២០ ខែឧសភាទៀតផង ហើយពេលនេះពាក្យបណ្តឹងរបស់ Cavallin កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីសផងដែរ។

អត្ថបទដែលជាប់ទាក់ទង