អីយ៉ាស់! ប្រភពជិតស្និតមួយអះអាងថា Messi និងទៅក្លិបមួយនេះ

យោងតាមលោក ​​Hernan Castillo ដែលជាប្រភពគួរឲ្យយទុកចិត្តជាមួយនិងគេហទំព័រ Radio Continental បានឲ្យដឹងថា តារាឆ្នើម Lionel Messi និងចុះហត្ថលេខាជាមួយក្លិប Inter Miami នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយលោក Castillo និយាយថា៖ “វានិងក្លាយជាជោគជ័យសម្រាប់វាសនារបស់ Messi”។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនធំៗដូចជា Adidas និង Apple បានចូលរួមក្នុងការដេញថ្លៃ ដើម្បីបញ្ចុះបញ្ចូលកីឡាករវ័យ ៣៥ឱ្យចូលរួមជាមួយក្លិប Inter Miami បើយោងតាមការចេញផ្សាយរបស់ ​​The Athletic ហើយអ្វី​ដែល​ម៉ាក​យីហោ​ធំៗទាំងពីរនេះផ្តល់​ជូនហាក់បីដូចជា Messi មានភាគហ៊ុនខ្លះក្នុងដៃ ព្រោះមាន​របាយការណ៍ជាច្រើនបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនពិតជាមិនចូលចិត្តលេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតទេ ដែលអាចមានជម្រើសពីររវាង Barcelona និង Inter Miami ឥឡូវនេះ។

មានប្រភពជាច្រើនអះអាងថាក្លិប Inter Miami ក៏កំពុងធ្វើការចុះហត្ថលេខាលើវីរបុរស Barcelona កីឡាករ Jordi Alba និង Sergio Busquets ដើម្បីទាក់ទាញ Messi ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ទោះជាយ៉ាងណាបច្ចុប្បន្ន Barcelona មិនទាន់ដាក់សំណើជាផ្លូវការដើម្បីចុះហត្ថលេខាលើម្ចាស់ពាន ballon d’or ៧សម័យកាលនៅឡើយទេផងដែរ។

គួរបញ្ជាក់ថា Lionel Messi បានផុតកុងត្រាជាមួយក្លិប Paris Saint-Germain កាលពីពេលថ្មីៗនេះ ហើយបច្ចុប្បន្នរូបគេមិនទាន់មានក្លិបលេងនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង