Juventus កំពុងចាប់អារម្មណ៍នាំយកតារាឆ្នើមរបស់ Real Mardid រូបនេះក្នុងរដូវក្តៅនេះ

Juventus ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅក្នុងការចុះហត្ថលេខាលើ Lucas Vazquez ពី Real Madrid នៅរដូវក្តៅនេះ ខណៈដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគឺជាកីឡាករចុងក្រោយបំផុត នៅក្នុងបញ្ជីរបស់អ្នកចាត់ការ Max Allegri ដែលគាត់ព្យាយាមធ្វើឲ្យយក្រុមអ៊ីតាលីមួយនេះត្រលប់មកកំពូលតារាង Serie A វិញ។

យោងតាមរបាយការណ៍របស់អ្នកកាសែតដែលគួរឱ្យទុកចិត្តបំផុតគឺ Gianluca Di Marzio បានឲ្យដឹងថា Juventus មានឆន្ទៈក្នុងការចំណាយទឹកប្រាក់ចំនួន ៨ លានអឺរ៉ូដើម្បីចុះហត្ថលេខាលើតារា Real Madrid រូបនេះ ហើយ Juventus មានទំនុកចិត្តក្នុងការនាំយកកីឡាករវ័យ ៣២ ឆ្នាំបាននៅរដូវក្តៅនេះ ខណៈដែលគាត់សម្លឹងមើលឃើញសមត្ថភាពរបស់គាត់។
គួររំឮកផងដែរថា Vazquez មានកិច្ចសន្យានៅ Santiago Bernabeu រហូតដល់ឆ្នាំ ២០២៤ ហើយមិនមានការពិភាក្សាលើកិច្ចសន្យាថ្មីនោះទេ។

អត្ថបទដែលជាប់ទាក់ទង