Asensio បានបដិសេធក្លិប EPL ធំៗទាំងពីរនេះមុនចុះកិច្ចសន្យាជាមួយ PSG

Marco Asensio ត្រូវបានគេរាយការណ៍ថាបានច្រានចោលសំណើរពីក្លឹបយក្សនៅ Premier League ចំនួនពីរគឺ Liverpool និង Chelsea មុនពេលបញ្ចប់ការផ្លាស់ប្តូរទៅ Paris Saint-Germain ។ Asensio វ័យ ២៧ ឆ្នាំ នឹងត្រូវប្រកាសថាជាកីឡាករថ្មីសម្រាប់ក្រុម Paris នៅប៉ុន្មានថ្ងៃខាងមុខនេះ ការបដិសេធសំណើររបស់ Real Madrid សម្រាប់កិច្ចព្រមព្រៀងថ្មី គាត់បានយល់ព្រមបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្លិបម្ចាស់ជើងឯក Ligue 1 វិញ។

យោងតាមសារព័តមាន ​​Diario AS ថា Asensio បានច្រានចោលការផ្តល់ជូនពី Liverpool, Chelsea និង Aston Villa មុនពេលឈានដល់ការសម្រេចចិត្តចុះកុងត្រាជាមួយក្លិបយក្ស Ligue 1 មួយនេះ។ គួរបញ្ជាក់ផងដែរថា Asensio ដែលបានជួយ Real Madrid លើកពានចំនួន ១៧ ត្រូវបានប្រើប្រាស់ជាជម្រើសក្រុមនៅ Santiago Bernabeu សម្រាប់ពីររដូវកាលកន្លងមក។ គាត់បានស៊ុតបាល់បញ្ចូលទី ២៤ គ្រាប់ និងបញ្ជូន ១០ Assists ក្នុងរយៈពេល ៤១០៦ នាទីនៃសកម្មភាពក្នុងរយៈពេល ២ ចុងក្រោយរបស់គាត់ ដោយភាគច្រើននៃការបង្ហាញខ្លួនរបស់គាត់គឺមកពីកៅអីបម្រុង។

អត្ថបទដែលជាប់ទាក់ទង