កីឡាករ Lionel Messi នឹងចូលរួមជាមួយក្លិប Inter Miami នៅរដូវកាលក្រោយ

កីឡាករ Lionel Messi ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីពាក្យចចាមអារ៉ាមក្រោយរូបគេបានប្រកាសថាខ្លួននឹងចាកចេញពីក្លិប Paris Saint-Germain នៅរដូវកានេះ ក្លិប Barcelona ដំបូងគេបង្អស់ដែលមានបំណងចង់នាំយកខ្សែប្រយុទ្ធរូបនេះត្រលប់ទៅវិញ ខណៈដែលក្លិប Al-Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថាបានដាក់សំណើមកកីឡាកររូបនេះដូចគ្នា។

កាលពីព្រឹកថ្ងៃពុធ កីឡាករអាហ្សង់ទីនរូបនេះបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Mundo Deportivo ថាគាត់នឹងចុះហត្ថលេខាជាមួយក្លិប Inter Miami ក្នុងពេលឆាប់ៗនេះ Messi បាននិយាយថា “ខ្ញុំបានសម្រេចចិត្តនឹងទៅលេងអោយ Miami  រូបគេបានបន្ថែមទៀតថា ខ្ញុំនៅតែមិនទាន់ច្បាស់ 100% ប៉ុន្តែយើងសម្រេចចិត្តបន្តដំណើរនៅទីនោះ” បន្ទាប់ពីបទសម្ភាសន៍របស់កីឡាករ Lionel Messi  ក្លិប Inter Miami បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករវ័យ 35 ឆ្នាំតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេដូចគ្នា ។

គួរបញ្ចាក់ផងដែលថាកីឡាករ Lionel Messi បានបង្ហាញខ្លួនអោយក្លិប Barcelona បាន ៧៧៨ប្រកួត នឹង បង្ហាញខ្លួនអោយ ក្លិប PSG បាន៧៥ ប្រកួត Messi នឹងទៅក្លិបនៅក្រៅទ្វីបអឺរ៉ុបជាលើកដំបូងក្នុងអាជីពរបស់គាត់បើសិនជារូបគេចុះកុងត្រាជាមួយក្រុម Inter Miami ពិតមែន ។

អត្ថបទដែលជាប់ទាក់ទង