បានឫមិនបាន! Man United នៅតែបន្តប្រជែងចង់យក Mount ឲ្យបាន
ក្លិប Manchester United កំពុងរៀបចំការដេញថ្លៃសម្រាប់កីឡាករ Mason Mount ប៉ុន្តែបញ្ហាចម្បងបានកើតឡើងនៅក្នុងទីតាំងរបស់ក្លិប Chelsea នេះប្រហែលជាការប្រកួតប្រជែងរវាងក្លិបធំប៉ះជាមួយនិងក្លិបធំ តែចំពោះ Mount ហាក់មិនប្រកែកក្នុងការផ្លាស់ប្ដូរមួយនេះឡើយ។
យោងតាមសារព័ត៌មានជាច្រើនបានរាយការណ៍ថា ក្លិបតោខៀវ Chelsea នៅតែបន្តស្នើសុំយ៉ាងហោចណាស់ ៨០លានអឺរ៉ូសម្រាប់ខ្សែបម្រើសញ្ជាតិអង់គ្លេស ខណៈដែលសាមីខ្លួនផ្ទាល់ ក៏ចាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមបិសាចក្រហមផងដែរ ប៉ុន្តែសម្រាប់ក្លិបដែលមានគ្រូបង្វឹកលោក Erik Ten Hag ចង់ចំណាយទឹកប្រាក់សរុបត្រឹមតែ ៥០លានអឺរ៉ូប៉ុណ្ណោះ ដែលពួកគេជឿជាក់ថាវាជាចំនួនដ៏សមរម្យបំផុត។
គួរបញ្ជាក់ថា ខ្សែបម្រើ Mason Mount បានបង្ហាញខ្លួនលើទីលានឲ្យក្រុមតោខៀវត្រឹមតែចំនួន ២៤លើកប៉ុណ្ណោះដោយសារតែរូបគេកំពុងមានរបួសជាប់ខ្លួន និងស៊ុតបញ្ចូលទីបានចំនួន ៣គ្រាប់៕ ប្រភព៖ Fabrizio Romano