យ៉ាងមិចចេះ! Messi និយាយយ៉ាងខ្លីមួយម៉ាត់ ក្រោយចូលរួមជាមួយក្លិប Inter Miami

ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលចំពោះតារាឆ្នើម Lionel Messi ដែលបានចូលរួមជាមួយក្លិប Inter Miami របស់ MLS ក្នុងនាមជាកីឡាករឥតគិតថ្លៃ ក្រោយអស់សុពលភាពកិច្ចព្រមព្រៀងជាមួយក្លិប Paris Saint-Germain ចំពោះការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិចនេះ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនថា មិនមែនដោយសារតែបញ្ហាលុយនោះទេ។

Messi បានប្រាប់ទៅកាន់គេហទំព័រ SPORT និងលោក Fabrizio Romano ដោយបាននិយាយថា៖ “ខ្ញុំនឹងចូលរួមជាមួយក្លិប Inter Miami ការ​សម្រេច​ចិត្តនេះ​គឺ ១០០% ហើយ ប្រសិន​បើ​វា​ជា​រឿង​លុយ​កាក់ ខ្ញុំ​នឹង​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត ឬ​កន្លែង​ផ្សេង​ទៀត ហើយវាហាក់បីដូចជាលុយច្រើនដែលសម្រាប់ខ្ញុំ យ៉ាងណាការពិត ការសម្រេចចិត្តចុងក្រោយរបស់ខ្ញុំទៅកន្លែងផ្សេងខុសពីអារ៉ាប់ មិនមែនដោយសារតែលុយនោះទេ”។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេផ្សាភ្ជាប់ជាមួយក្លិបជាច្រើន ពិសេស Barcelona និង Al Hilal យ៉ាងណាសម្រាប់ម្ចាស់ពាន Ballon d’or ៧សម័យកាល បានបង្ហាញខ្លួនឲ្យក្រុម PSG ក្នុងរដូវកាលចុងក្រោយ បានចំនួន ៣២ប្រកួត និងស៊ុតបញ្ចូលទី ១៦គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង