អីយ៉ាស់! Ronaldo ទម្លាយថាចង់ក្លាយជាម្ចាស់ក្លិបនៅអារ៉ាប់

កាលពីម្សិលមិញនេះតារាឆ្នើម Cristiano Ronaldo បានចូលរួមកម្មវិធីមួយក្នុងទីក្រុម Madrid ដើម្បីផ្សព្វផ្សាយពីផលិតផលទឹកបរិសុទ្ធមួយ មានបានឈ្នោះថា Ursu ក្នុងនោះដែលមាន អ្នកសារព័ត៌មានជាច្រើនបានចោទសួរទៅកាន់ Ronaldo អំពីស្ថានភាពដែលរូបគេស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាមួយក្លិប Al Nassr ដែលខ្សែប្រយុទ្ធរូបនេះលើកឡើងពីចំណុចជាច្រើន ដូចជារឿងពាកព័ន្ធនិងអតីតមិត្តរួមក្រុម Benzema ថែមទាំងប្រាប់ពីមូលហេតុដែលលីគអារ៉ាប៊ីសាអូឌីតអាចក្លាយជាលីគកំពូលទាំង ៥ ហើយពិសេសទៀតនោះ រូបគេបានប្រាប់ពីអនាគតផងដែរ។

Ronaldo បាននិយាយថា៖ “ខ្ញុំបានដឹងថា Benzema និងមកអារ៉ាប៊ីសាអ៊ូឌីត ហើយនេះជាមូលហេតុដែលខ្ញុំនិយាយថាលីគអារ៉ាប៊ីសាអូឌីតនិងស្ថិតក្នុងចំណោមលីគកំពូលទាំង ៥នាពេលអនាគត កីឡាករកាន់តែច្រើននឹងមកទីនេះ ហើយពេលអនាគតខ្ញុំចង់ធ្វើជាម្ចាស់ក្លិបនៅទីនេះ ដែលខ្ញុំមិនអាចបដិសេធបាន”។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo បានចូលរួមជាមួយក្លិប Al Nassr បានមួយរដូវកាលហើយ តែនៅតែអាចបង្ហាញភាពលេចធ្លោក្នុងលីគកំពូល Saudi Pro League ដោយរូបគេបង្ហាញខ្លួនលើទីលានចំនួន ១៩ប្រកួតអាចស៊ុតបញ្ចូលទីបាន ១៤គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង